បរិយាកាសវិនិយោគ អាជីវកម្មនៃបណ្ដាខេត្ត ទីក្រុងមានការផ្លាស់ប្តូរឡើងវិញ
|
ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម លោក Vu Tien Loc |
(VOV)_នាថ្ងៃទី១៦ មេសា សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម
( VCCI ) និងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក ( USAID ) បានប្រកាសរបាយ
ការណ៍ប្រចាំឆ្នាំ ស្ដីពីសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត ( PCI) ២០១៤។
ឆ្នាំនេះ Da Nang បន្តដើរតួនាទីនាំមុខ ក្នុងបញ្ជីលំដាប់ថ្នាក់ PCI ២០១៤ ហើយបន្ទាប់
មកនោះគឺខេត្ត Dong Thap , Lao Cai ។ នេះក៏គឺជាលើកដំបូង ក្នុងរយៈពេល១០ឆ្នាំ
របាយការណ៍ PCI មជ្ឈមណ្ឌលលសេដ្ឋកិច្ចធំបំផុតគឺទីក្រុងហូជីមិញ មានវត្តមាន
ក្នុងចំណោមខេត្ត ទីក្រុងចំនួន៥ មានគុណភាពបញ្ជាណែនាំល្អបំផុតក្នុងទូទាំងប្រទេស។
ថ្លែងមតិនៅទីនេះ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម លោក
Vu Tien Loc បានអោយដឹងថា៖
“លទ្ធផលនៃការស្រាវជ្រាវអង្គភាពអាជីវកម្មចំនួនជិត១១ ៥០០អង្គភាព បានសរ
អោយឃើញនូវភាពផ្លាស់ប្តូរក្នុងបរិយាកាសអាជីវកម្ម។ អង្គភាពអាជីវកម្មក្នុងប្រទេស
និងក្រៅប្រទេស សុទ្ធតែមានសុទិដ្ឋិនិយមជាង អំពីសន្ទស្សន៍អាជីវកម្មនាពេលខាង
មុខនេះ។ “
រីឯ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius បានអះអាងថា៖
“PCI ជាឧបករណ៍នយោបាយដ៏សែនសំខាន់ ពីព្រោះ វាបានបង្ហាញនូវសម្លេងរបស់
អង្គភាពអាជីវកម្ម។ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ តួនាទីរបស់ PCI ត្រូវបានទទួល
ស្គាល់យ៉ាងទូលំទូលាយ ក្នុងការជំរុញគុណភាពបញ្ជាណែនាំសេដ្ឋកិច្ចនៅវៀតណាម
ជាពិសេសគឺក្នុងដំណាក់កាលនាបច្ចុប្បន្ន ពេលដែល ការកែទម្រង់គុណភាពបញ្ជា
ណែនាំសេដ្ឋកិច្ចដើរតួនាទីសំខាន់ ដើម្បីវៀតណាមទទួ លបានផលប្រយោជន៍នានា
ពីបណ្ដាកិច្ចព្រមព្រៀងទ្វេភាគីជាមួយអាមេរិក ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា
ក្នុងក្របខ័ណ្ឌ WTO ៕”