បរិយាកាសវប្បធម៌ ទេសចរណ៍ Ha Giang នៅទីក្រុងហាណូយ

(VOVWORLD) - នាយប់ថ្ងៃទី២៧ តុលា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅពិធីប្រារព្ធបរិយាកាសវប្បធម៌ ទេសចរណ៍និងផលិតផលពិសេសរបស់បណ្ដាជនជាតិក្នុងខេត្ត Ha Giang។ 
បរិយាកាសវប្បធម៌ ទេសចរណ៍ Ha Giang នៅទីក្រុងហាណូយ - ảnh 1 ទិដ្ឋភាពនៃពិធីប្រារព្ធ (រូបថត៖ TTXVN)


នៅទីនេះ ភ្ញៀវទេសចរណ៍នឹងមានឱកាសទស្សនានិងស្វែងយល់អំពីតំលៃវិសេសវិសាលនានារបស់ខេត្ត Ha Giang ជាមួយនឹងបេតិកភ័ណ្ឌវប្បធម៌របស់ជនជាតិភាគតិចចំនួន១៩ក៏ដូចជាស្ដាប់តូរ្យតន្រ្តីនិងរបាំងប្រពៃណីរបស់ជនរួមជាតិជនជាតិ Mong ផងដែរ។ លោកស្រី Sung Thi Say នាយិកាមជ្ឈមណ្ឌលវប្បធម៌ព័ត៌មានទេសចរណ៍ស្រុក Dong Van បានឲ្យដឹងថា៖

        “តាមនោះ ខេត្ត Ha Giang ផ្សព្វផ្សាយបាននូវផលិតផលនានាក្នុងតំបន់។ ខ្ញុំសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ ជនហាណូយនឹងមានការជឿទុកចិត្តទៅលើផលិតផលដែលស្រុកកំណើតខ្ញុំធ្វើឡើង”។

បរិយាកាសវប្បធម៌ ទេសចរណ៍និងផលិតផលពិសេសរបស់បណ្ដាជនជាតិក្នុងខេត្ត Ha Giang ប្រព្រឹត្តទៅដល់ថ្ងៃទី២៩ តុលា នៅសួនផ្កា Ly Thai To ខ័ណ្ឌ Hoan Kiem៕

ប្រតិកម្មទៅវិញ

ផ្សេងៗ