បរិយាកាសសប្បាយរីករាយទទួលបុណ្យគ្រីសម៉ាស់នៅវៀតណាម

បរិយាកាសសប្បាយរីករាយទទួលបុណ្យគ្រីសម៉ាស់នៅវៀតណាម - ảnh 1
បរិយាកាសទទួលបុណ្យណូអែលនៅទីក្រុងហាណូយ

(VOVworld)-រួមជាមួយបរិយាកាសទទួលបុណ្យគ្រីសម៉ាស់លើទូទាំងប្រទេសនោះ
 នាយប់ថ្ងៃទី២៤ធ្នូ ប្រជាជនរដ្ឋធានីហាណូយបាននាំគ្នាហូរមកវិហារកាតូលិចនិង
កន្លែង កំសាន្តនានាដើម្បីទទួលបុណ្យណូអែល។​ នៅវិថីដូចជា Luong Van Can,
Hang Ma, Hang Luoc, Trang Tien និង Ba Trieu ត្រូវបានគ្របដណ្តបដោយពន្លឺភ្លើង
ចែង ចាំងលើដើមស្រល់ និងរូបតាណូអែល ជាដើម។ បរិយាកាសទទួលបុណ្យគ្រីស
 ម៉ាស់ឆ្នាំនេះក៏បានទាក់ទាញមនុស្សច្រើនទៅទស្សនាមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ
 ដូចជា Vincom Ba Trieu. Lotte Lieu Giai ឬ Royal City Nga Tu So។ លោក Truong
 Tuan Hiep នៅ ខ័ណ្ឌ​Thanh Xuan បានឲ្យដឹងថា៖

        “មកដល់ទីនេះខ្ញុំមានអារម្មណ៍សប្បាយណាស់ ហើយមនុស្សច្រើនក៏មកទី
នេះ ដើម្បីរួមសប្បាយជាមួយបុណ្យណូអែលដែរ។ បុណ្យនេះគឺសម្រាប់មនុស្ស
គ្រប់រូប មិនត្រឹមតែសម្រាប់លោកខាងលិចនោះទេ។ សូមប្រសិទ្ធិពរជូនឲ្យគ្នា
យើងមានជីវ ភាពសុខសាន្តត្រាន បុណ្យគ្រីសម៉ាស់សប្បាយរីករាយនិងឆ្នាំថ្មី
ពោរពេញទៅដោយ សុភមង្គល”។

        ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងហូជីមិញវិញ មនុស្សរាប់ហ្មឺននាក់បាន
 ហូរមកកណ្តាលទីក្រុងដើម្បីទទួលបុណ្យណូអែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ