បរិយាកាសអាជីវកម្មនៅវៀតណាមកំពុងកែលំអពី១ថ្ងៃទៅ១ថ្ងៃ
|
១៥%បរិមាណអង្គភាពដែលមិនឃើញការជះឥទ្ធផលអសកម្មនៃវិបត្តិនាឆ្នាំ២០០៧-២០០៨ |
(VOVworld) - នាថ្ងៃទី៤ វិច្ឆិកា វិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម អគ្គនា
យកដ្ឋានស្ថិតិវៀតណាម និងសកលវិទ្យាល័យ Copenhagen បានសហការរៀបចំសិក្ខា
សាលាប្រកាសរបាយការណ៍ស្ដីពី លក្ខណៈនៃបរិយាកាសអាជីវកម្មនៅវៀតណាម - លទ្ធផលនៃការស្ទាបស្ទង់មតិរបស់អង្គភាពអាជីវកម្មតូចនិងមធ្យមឆ្នាំ២០១៣”។តាម
លទ្ធផលនេះ ក្នុងចំណោម២៥០០អង្គភាពអាជីវកម្មត្រូវបានស្ទង់មតិ មាន៧០%ចាត់
ទុកថា វិបត្តិសេដ្ឋកិច្ចពិភពលោក នៅតែជះឥទ្ធិពលយ៉ាងអសកម្មទៅលើលក្ខណៈ
អាជីវកម្មនាឆ្នាំ២០១៣ និងមានតែលទ្ធភាពអាជីវកម្ម១៥ប៉ុណ្ណោះដែលមិនឃើញការ
ជះឥទ្ធផលអសកម្មនៃវិបត្តិនាឆ្នាំ២០០៧-២០០៨។ស្ដីពីបរិយាកាសអាជីវកម្មនៅ
វៀតណាម លទ្ធផលនៃការស្ទង់មតិ បានសរឃើញថា បរិយាកាសអាជីវកម្មនៅវៀត
ណាម ត្រូវបានកែលំអរប៉ុន្តែនៅយឺតយ៉ាវ។នៅសិក្ខាសាលានេះ បណ្ដាអ្នកជំនាញ
ការអន្តរជាតិមានសំណើរថា គោលនយោបាយជាតិនាពេលខាងមុខរបស់វៀត
ណាមគឺចាំបាច់ត្រូវផ្ដោតសំខាន់លើការលើកកំពស់សមត្ថភាពឆ្នៃប្រឌិតរបស់អង្គ
ភាពអាជីវកម្មតូចនិងមធ្យមនានា៕