ប្រ៊ុយណេទទួលដំណែងជាប្រធានអាស៊ាន ២០២១ ជាផ្លូវការ
(VOVWORLD) - ប្រ៊ុយណេក៏បានសន្យាបន្តគំនិតផ្តួចផ្តើម និងលទ្ធផលដែលទទួលបានក្នុងឆ្នាំដែល វៀតណាមបានធ្វើជាប្រធានអាស៊ាន ២០២០ជាពិសេសគឺក្របខ័ណ្ឌការស្តារអាស៊ានឡើងវិញលើគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។
ថ្នាក់ដឹកនាំប្រ៊ុយណេ (រូបថត៖ congthuong.vn) |
ចាប់ពីថ្ងៃទី ១ ខែមករា ប្រ៊ុយណេបាន ទទួលដំណែងជាប្រធានអាស៊ាន ២០២១ ជាផ្លូវការ។ ដោយប្រធានបទ “ យើងយកចិត្តទុកដាក់ យើងត្រៀមខ្លួនជាស្រេច យើងមានវិបុលភាព”នោះ ប៊្រុយណេប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសជាសមាជិកដទៃទៀត និងដៃគូសន្ទនារបស់អាស៊ាន អនុវត្តន៍ប្រកបដោយជោគជ័យនូវចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងផែនការមេស្ដីពីការកសាងសហគមន៍ដោយឈរលើសសរស្តម្ភទាំង ៣ គឺនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ - សង្គម។ ប្រ៊ុយណេក៏បានសន្យាបន្តគំនិតផ្តួចផ្តើម និងលទ្ធផលដែលទទួលបានក្នុងឆ្នាំដែល វៀតណាមបានធ្វើជាប្រធានអាស៊ាន ២០២០ជាពិសេសគឺក្របខ័ណ្ឌការស្តារអាស៊ានឡើងវិញលើគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាស្ដារខឿនសេដ្ឋ សង្គមឡើងវិញយ៉ាងឆាប់រហ័ស ដើម្បីស្ថាបនាសហគមន៍អាស៊ានប្រកបដោយវិបុលភាពថែមតៀតផងដែរ៕