|
ប្អូនៗសិស្សានុសិស្សជាច្រើនកុះករចូលរួមពិធីប្រារព្ធនេះ (រូបថត៖baoquangninh.com.vn) |
(VOVworld) - សប្ដាហ៍ជួយជ្រោមជ្រែងសិក្សារៀនសូត្រអស់មួយជីវិតឆ្នាំ២០១៥នៃ
ខេត្ត Quang Ninh ភាគខាងជើងវៀតណាមបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ ថ្ងៃទី៨
តុលា ជាមួយសកម្មភាពជាច្រើនដូចជា សិក្ខាសាលា ទស្សនា មហោស្រព សិល្បៈ
សកម្មភាពកីឡាជាដើម។នៅពីធីប្រារព្ធនាព្រឹកថ្ងៃទី២ តុលានៅទីក្រុង Ha Long
លោក Vu Ngoc Giao ប្រធានគណៈកម្មាធិការឃោសនានិងអប់រំខេត្ត Quang Ninh
បានឲ្យដឹងថា៖
“រដ្ឋអំណាចតំបន់ ស្ថាប័ន មន្ទីរ សាលារៀនគប្បីសហការយ៉ាងស្អិតរមួយជាមួយ
ផ្នែកអប់រំនិងបណ្ដុះបណ្ដាល ជំរុញខ្លាំងការងារឃោសនាអំពីគោលដៅ អត្ថន័យ
និងតួនាទីរបស់ការសិក្សារៀនសូត្រអស់មួយជីវិត អភិវឌ្ឍន៍វប្បធម៌អានក្លាយទៅ
ជាទំនៀមទំលាប់ លក្ខណៈវប្បធម៌ដ៏ល្អប្រសើរក្នុងគ្រួសារនិមួយៗ ប្រជាជន
សិស្សានុសិស្សនិងនិស្សិតម្នាកៗ”៕