ប្រារព្ធកិច្ចប្រជុំក្រុមការងារមន្ត្រីយោធាជាន់ខ្ពស់អាស៊ាន
(VOVWORLD) - កិច្ចប្រជុំនេះគឺសំដៅសុក្រិតឯកសារ ខ្លឹម សារនិងការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំការពារជាតិអាស៊ាននានា ក្នុង នោះមានកិច្ចប្រជុំមន្ត្រីយោធាជាន់ខ្ពស់អាស៊ាន (ADSOM) កិច្ចប្រជុំរដ្ឋមន្រ្តី ការពារជាតិអាស៊ានលើកទី១៤ (ADMM 14) និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ាន បើកទូលាយ លើកទី៧ (ADMM+)។
តំណាងនៃបណ្ដាប្រទេសអាស៊ានចូលរួមកិច្ចប្រជុំ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី៩ខែមករា កិច្ចប្រជុំក្រុមការងារមន្ត្រីការពារជាតិជាន់ខ្ពស់ អាស៊ាន (ADSOM WG) បានប្រារព្ធឡើងនៅទីក្រុងដាណាំង ភាគកណ្ដាល វៀតណាម ដោយមានការចូលរួមរបស់តំណាងប្រមាណ៨០នាក់មកពី ស្ថាប័នតាក់តែងគោលនយោបាយការពារជាតិនៃក្រសួងការពារជាតិរបស់ប្រទេសអាស៊ានទាំង១០និងគណៈលេខាធិការអាស៊ាន។ នេះជាកិច្ចប្រជុំ ដើមដំបូងក្នុងចំណោមសកម្មភាពយោធាការពារជាតិក្នុងឆ្នាំ២០២០ដែល វៀតណាមជាប្រធានអាស៊ាន។ កិច្ចប្រជុំនេះគឺសំដៅសុក្រិតឯកសារ ខ្លឹម សារនិងការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំការពារជាតិអាស៊ាននានា ក្នុង នោះមានកិច្ចប្រជុំមន្ត្រីយោធាជាន់ខ្ពស់អាស៊ាន (ADSOM) កិច្ចប្រជុំរដ្ឋមន្រ្តី ការពារជាតិអាស៊ានលើកទី១៤ (ADMM 14) និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ានបើកទូលាយ លើកទី៧ (ADMM+)។
គោលដៅនៃបណ្ដាកិច្ចប្រជុំ សកម្មភាពយោធាការពារជាតិរបស់ អាស៊ានក្នុងឆ្នាំនេះគឺការជំរុញសន្តិភាព ស្ថិរភាពក្នុងតំបន់តាមរយៈកិច្ច សន្ទនា កិច្ចសហប្រតិបតិ្តការលើវិស័យការពារជាតិនិងសន្តិសុខ ណែនាំ មន្ត្រីយោធានិងការពារជាតិជាន់ខ្ពស់អំពីរបៀបសន្ទនា សហប្រតិបតិ្តការគ្នា លើវិស័យការពារជាតិ សន្តិសុខរវាងប្រទេសជាសមាជិកអាស៊ាននានា និង រវាងអាស៊ានជាមួយប្រទេសដៃគូផ្សេងៗ ព្រមទាំងបង្កើនការជឿទុកចិត្តគ្នា ទៅវិញទៅមករវាងបណ្ដាប្រទេសផងដែរ៕