ប្រារព្ធកម្មវិធីជួបប្រាស្រ័យវប្បធម៌-ពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាស៊ាន ឆ្នាំ២០១៨

(VOVWORLD) - នាយប់ថ្ងៃទី១៨ មេសា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បាន ប្រព្រឹត្តទៅពិធីបើកកម្មវិធីជួបប្រាស្រ័យវប្បធម៌-ពាណិជ្ជកម្មរវាងបណ្ដាប្រទេស អាស៊ានឆ្នាំ២០១៨។
ប្រារព្ធកម្មវិធីជួបប្រាស្រ័យវប្បធម៌-ពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាស៊ាន ឆ្នាំ២០១៨ - ảnh 1ទិដ្ឋភាពនៃពិធីបើក (រូបថត៖ nld.com.vn) 

នេះជាសកម្មភាពដើម្បីស្វាគមន៍ការរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៣ទិវារំដោះតំបន់ភាគខាងត្បូង ឯកភាពប្រទេសជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ១៩៧៥-ថ្ងៃទី៣០ មេសា ឆ្នាំ២០១៨) និងលើកទី៣ទិវាបង្កើតសហគមន៍សេដ្ឋ កិច្ចអាស៊ាន (ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៥-ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨)។

        កម្មវិធីខាងលើបានទាក់ទាញការចូលរួមរបស់ស្តង់ទំនិញពាណិជ្ជកម្មចំនួន ១១០ស្តង់និងស្តង់ទំនិញម្ហូបអាហារចំនួន៤០ស្តង់របស់ប្រទេសអាស៊ាននានា។ ទន្ទឹម នឹងនោះ ក៏មានសកម្មភាពវប្បធម៌ដ៏វិសេសវិសាលដូចជា៖ ឈុតសម្ដែងរបាំ ប្រពៃណី ឈុតសម្ដែងកីឡានិងក្បាច់គុន និងការជួបប្រាស្រ័យអំពីសៀវភៅ និងវប្បធម៌អានជាដើម។ ចូលរួមកម្មវិធីនេះ លោកស្រី Nguyen Thi Minh Tam តំណាងក្រុមហ៊ុន នាំចេញនាំចូល Matilak ឲ្យដឹងថា៖

        “បរិយាកាសគឺផុលផុសណាស់ ទាក់ទាញមនុស្សយ៉ាងច្រើនកុះករមក ទស្សនា។ ក្រុមហ៊ុននាងខ្ញុំនាំមកនូវផលិតផលដ៏វិជ្ជមានសំរាប់សុខភាពរបស់ ប្រទេសថៃដូចជាទឹកឃ្មុំសុទ្ធ ហើយផលិតផលធម្មជាតិជាច្រើនប្រភេទទៀត”។        

កម្មវិធីជួបប្រាស្រ័យវប្បធម៌-ពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាស៊ានឆ្នាំ ២០១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់ទី២២ មេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ