ប្រារព្ធខួបលើកទី៧០ នៃការឡើងគ្រងរាជសម្បតិ្តរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២
(VOVWORLD) - នាថ្ងៃទី ៦ កុម្ភៈ ចក្រភពអង់គ្លេសបានប្រារព្ធខួបលើកទី៧០ នៃការឡើងគ្រងរាជសម្បតិ្តរបស់ព្រះមហាក្សត្រិយានី Elizabeth ទី២។ ក្នុង ព្រះជន្ម ៩៥ ព្រះវស្សា ព្រះអង្គគឺជាស្ដេចមួយអង្គ ដែលបានគ្រងរាជសម្បតិ្តយូរបំផុតនៅលើពិភពលោក។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ (រូបថត៖ VNA) |
ក្នុងព្រះសារ ដែលបានផ្ញើជូនប្រជាជននៃចក្រភពអង់គ្លេសនាយប់ថ្ងៃទី ៥ កុម្ភៈ នៃពិធីប្រារព្ធខួបលើកទី៧០ នៃការឡើងគ្រងរាជសម្បតិ្តនៅវិមាន Sandringham ភាគខាងកើតតំបន់ England នោះ ព្រះមហាក្សត្រិយានី Elizabeth ទី២ បានថ្លែងអំណរគុណដល់មនុស្សគ្រប់រូប។ ព្រះមហាក្សត្រិយានី បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្ត លះបង់ជីវិតទាំងមូល ដើម្បីបម្រើប្រទេសជាតិ។
សូមបញ្ជាក់ដែរថា ព្រះមហាក្សត្រិយានី Elizabeth ទី២ បានឡើងគ្រងរាជ្យសម្បត្តិនៅថ្ងៃទី ៦ កុម្ភ ឆ្នាំ ១៩៥២ ក្រោយពី ស្តេច George ដែលជាព្រះបិតារបស់ព្រះអង្គបានសោយទីវង្គត់។ ក្នុង ព្រះជន្ម ៩៥ ព្រះវស្សា ព្រះអង្គនៅតែទទួលភារកិច្ចផ្លូវការរបស់រាជវង្សអង់គ្លេស ប៉ុន្តែព្រះអង្គកម្របង្ហាញព្រះភក្តិនៅមុខសាធារណៈបន្ទាប់ពីចូលសម្រាកនៅមន្ទីរពេទ្យនាខែតុលា ឆ្នាំ ២០២១ ផងដែរ៕