ប្រារព្ធទិវាកំណាព្យវៀតណាមលើកទី១៦
(VOVWORLD) - ក្រោមប្រធានបទ “កវីវៀតណាមរួមដំណើរជាមួយប្រទេសជាតិ” នោះ ទិវាកំណាព្យឆ្ពោះទៅការរួមដំណើរជាមួយបញ្ហាស្លាប់រស់នានារបស់ប្រជា ជាតិ របស់ប្រជាជន ក៏ដូចជារួមដំណើរជាមួយពលករលើគ្រប់វិស័យក្នុងជីវភាព រស់នៅ ពិសេសគឺអ្នកដែលបំពេញភារកិច្ចនៅតំបន់ព្រំដែន តំបន់កោះសមុទ្រ ដើម្បីការពារបូរណភាពដែនដីរបស់មាតុប្រទេស។
ទិដ្ឋភាពនៃពិធីបើកទិវាកំណាព្យនៅទីក្រុងហាណូយ (រូបថត៖ VOV) |
ព្រឹត្តិការណ៍ “ទិវាកំណាព្យវៀតណាម” លើកទី១៦ ឆ្នាំ២០១៨ បានបើកជាផ្លូវ ការនាព្រឹកថ្ងៃទី២ មិនា នៅ Van Mieu – Quoc Tu Giam រដ្ឋធានីហាណូយ។
ឆ្នាំនេះជាលើកដំបូងដែលទិវាកំណាព្យ វៀតណាមប្រព្រឹត្តទៅក្នុងរយៈ ពេល៤ថ្ងៃ។ ក្រោមប្រធានបទ “កវីវៀតណាមរួមដំណើរជាមួយប្រទេសជាតិ” នោះ ទិវាកំណាព្យឆ្ពោះទៅការរួមដំណើរជាមួយបញ្ហាស្លាប់រស់នានារបស់ប្រជា ជាតិ របស់ប្រជាជន ក៏ដូចជារួមដំណើរជាមួយពលករលើគ្រប់វិស័យក្នុងជីវភាព រស់នៅ ពិសេសគឺអ្នកដែលបំពេញភារកិច្ចនៅតំបន់ព្រំដែន តំបន់កោះសមុទ្រ ដើម្បីការពារបូរណភាពដែនដីរបស់មាតុប្រទេស។
នាព្រឹកថ្ងៃដដែល ទិវាកំណាព្យវៀតណាម លើកទី១៦ ក៏បានប្រារព្ធឡើង នៅទីក្រុងហូជីមិញ ក្រោមប្រធានបទ “និទាឃរដូវ - ប្រភពដើមនិងការច្នៃ ប្រឌិត”។ មកចូលរួមព្រឹត្តិការណ៍នេះ កវីវ័យក្មេង Van Nguyen Luong ឲ្យដឹងថា៖
“មកដល់ទិវាកំណាព្យនេះ ខ្ញុំមានបំណងចង់រៀនសូត្របន្ថែមពីកវីជំនាន់ មុនៗ ក៏ដូចជាជួបប្រាស្រ័យនិងផ្សព្វផ្សាយផលិតផលរបស់ខ្លួនជាមួយមិត្តអ្នក ស្ដាប់ផងដែរ”៕