ប្រារព្ធទិវាកាហ្វេវៀតណាមលើកទី២ឆ្នាំ២០១៨
(VOVWORLD) - នាយប់ថ្ងៃទី១០ ខែធ្នូ នៅទីរួមស្រុក Gia Nghia ខេត្ត Dak Nong បានប្រារព្ធ ទិវាកាហ្វេវៀតណាមលើកទី២។ ក្រោមប្រធានបទ “អភិវឌ្ឍន៍កាហ្វេវៀតណាម ប្រកបដោយចីរភាព” ទិវាកាហ្វេវៀតណាមបានប្រព្រឹត្តទៅចាប់ ពីថ្ងៃទី៩ដល់ថ្ងៃ ទី១១ ខែធ្នូ។
ការសម្តែងសិល្បៈក្នុងពិធី (រូបថតៈ congthuong.vn ) |
ថ្លែងនៅពិធីប្រារព្ធ លោក Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួង កសិកម្មនិងអភិវឌ្ឍជនបទវៀតណាម បានអោយដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ អ្នកដាំកាហ្វេក៏ដូចជារបស់សហគ្រាសកែច្នៃនិងធ្វើអាជីវកម្មកាហ្វេដែរ បាននាំវៀត ណាមក្លាយទៅជាទីផ្សារឈរលំដាប់ទី២អំពីការនាំចេញកាហ្វេលើពិភពលោក។
នាថ្ងៃដដែល នៅខេត្ត Dak Nong បានប្រព្រឹត្តទៅសិក្ខាសាលាស្ដិពីការ អភិវឌ្ឍផ្នែកកាហ្វេវៀតណាមប្របកដោយចីរភាព។ នាសព្វថ្ងៃ វៀតណាមមានផ្ទៃ ដីដុះកាហ្វេប្រមាណ៦៤៥ពាន់ហិកតា ដែលទទួលបានទិន្នផលជាមធ្យម២តោន គ្រាប់កាហ្វេក្នុងមួយហិកតា។ ក្នុងឆ្នាំ២០១៧ ទំហំនាំចេញទំនិញកាហ្វេគ្រាប់របស់វៀត ណាមសម្រេចបានប្រមាណ៣ពាន់២រយលាន ដុល្លាអាមេរិក។
Truong Thanh Tung បានអះអាងថាទិវាកាហ្វេវៀតណាមគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ជម្រុញពាណិជ្ជកម្មកាហ្វេ (រូបថតៈcongthuong.vn ) |
លោក Truong Thanh Tung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Nong បានអោយដឹងថា៖ “ដើមកាហ្វេជាដំណាំមុខព្រួញរបស់យើងខ្ញុំ។ ដោយហេតុនេះ ការរៀបចំ រចនាសម្ព័ន្ធផ្នែកកាហ្វេឡើងវិញ ត្រូវបានកំណត់ទិសដៅក្នុងខឿនកសិកម្មរបស់ ខេត្តចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០និងទស្សនៈវិស័យដល់ឆ្នាំ២០៣៥។ ដើម្បីផលិតកាហ្វេប្រកប ដោយចីរភាពនោះ គឺដំបូងបង្អស់ត្រូវយកចិត្តទុកដាក់ ដល់ដើមពូជ បន្ទាប់មកគឺបញ្ហារៀបចំការដាំដុះយ៉ាងដូចម្ដ៉េច ហើយស្រោចទឹក យ៉ាងម៉េចអោយបានសន្សំសម្ចៃ ហើយបញ្ហាសំខាន់បំផុតគឺការកែច្នៃ”៕