ប្រារព្ធទិវាបុណ្យគ្រួសារវៀតណាមឆ្នាំ២០១៦

ប្រារព្ធទិវាបុណ្យគ្រួសារវៀតណាមឆ្នាំ២០១៦ - ảnh 1
ឈុតសំដែងមួយនៃពិធីបើកទិវាបុណ្យគ្រួសារវៀតណាម២០១៦

(VOVworld) – “ទិវាបុណ្យគ្រួសារវៀតណាមឆ្នាំ២០១៦” បានប្រារព្ធនាយប់ថ្ងៃទី២៥
 មិថុនា នៅមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌សិល្បៈវៀតណាម ទីក្រុងហាណូយដោយ
សកម្មភាពដ៏សម្បូរបែបដូចជា សិក្ខាសាលាអំពីគ្រួសារក្នុងជីវភាពរស់នៅជាក់ស្ដែង
នៅវៀតណាម ការជួបប្រាស្រ័យវប្បធម៌សិល្បៈ និងលេងល្បែងប្រជាប្រិយទៀត
ផង។ទន្ទឹមនឹងនោះ គណៈចាត់តាំងបានជំរុញខ្លាំងនូវការថែទាំសុខភាពគ្រួសារ
ដោយសកម្មភាពវិជ្ជមានជាច្រើនដូចជា៖ការផ្ដល់យោបល់អំពីសុខ ភាពព្រមទាំង
ពិនិត្យសុខភាពឥតបង់ថ្លៃសំរាប់ជនចំណាស់ និងការសំដែង Yoga ។លោក Vuong
 Duy Bien អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀត ណាមបានឲ្យដឹងថា៖
“ចំណុចលេចធ្លោនៃឆ្នាំនេះគឺជាសកម្មភាពតាំងបង្ហាញសៀវភៅណែនាំការហាត់
ពត់លត់ដំបំណិនជីវិតសំរាប់កុមារនិងឪពុកម្ដាយ ការផ្សាភ្ជាប់រវាងសាលានិងគ្រួ
សារដើម្បីកសាងលក្ខណៈបរិយាសម្បត្តិសំរាប់ជំនាន់វ័យក្មេង។ប្រការដែលយើងខ្ញុំ
 ចង់ឆ្ពោះទៅនោះគឺការស្រឡាញ់ យកចិត្តទុកដាក់ដល់សាច់ញាត្តិក្នុងក្រុមគ្រួ
សារ”។
ទិវាបុណ្យគ្រួសារវៀតណាមនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៨ មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ