ប្រារព្ធទិវាបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ២០១៨

(VOVWORLD) - នាថ្ងៃទី១២ មេសា ទិវាបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ២០១៨ បានប្រារព្ធជាផ្លូវការនៅឧទ្យាន 23/9 ខ័ណ្ឌទី១។ សហគ្រាសទេសចរណ៍ជាង២០អង្គភាពនៅទីក្រុងបានបើកការលក់ទួរទេសចរណ៍នៅក្នុងនិងក្រៅប្រទេសជាង៧ហ្មឺនទួរ ដោយតំលៃតាំងពី១សែនដុងដល់៥សែនដុង។
ប្រារព្ធទិវាបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ២០១៨ - ảnh 1 ប្រជាជនយ៉ាងច្រើនកុះករមកស្វែងយល់ព័ត៌មានស្ដិពីទួរទេសចរណ៍បញ្ចុះតំលៃ (រូបថត៖ TTXVN)


ទិវាបុណ្យទេសចរណ៍ទីក្រុងហូជីមិញត្រូវបានមន្ទីរទេសចរណ៍ទីក្រុងរៀបចំឡើងជារៀងរាល់ឆ្នាំ។ ក្រោមប្រធានបទ “រកឃើញរដូវក្ដៅឆ្នាំ២០១៨” ទស្សនិកជនមានឱកាសទទួលបានទួរទេសចរណ៍បញ្ចុះតំលៃក្នុងកម្មវិធីជំរុញតម្រូវការទេសចរណ៍វៀតណាម។ លោក Tran Van Long អគ្គនាយកក្រុមហ៊ុនភាគហ៊ុនសារព័ត៌មានទេសចរណ៍វៀតណាម ឲ្យដឹងថា៖

       “ខ្ញុំគិតថាកម្មវិធីនេះនឹងធ្វើឲ្យទីផ្សារទេសចរណ៍ទីក្រុងហូជីមិញក្ដៅឡើងៗក្នុងប៉ុន្មានថ្ងៃខាងមុខ។ ហើយអតិថិជន ប្រសិនបើត្រូវរង្វាន់ទួរតំលៃ០ដុងពីក្រុមហ៊ុនទេសចរណ៍វៀតណាម គឺអាចទៅទេសចរណ៍នៅទីណាក៏បានដែរ តាំងពីទ្វីបអឺរ៉ុប អាមេរិក អាស៊ីឬទួរទេសចរណ៍ក្នុងប្រទេសដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ