ប្រារព្ធទិវាបុណ្យភាសាបារាំងនៅតំបន់វាលសណ្ដទន្លេ Cuu Long លើកទី២២

(VOVWORLD) - នាយប់ថ្ងៃទី៩ ខែមីនា នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាមបាន ប្រារព្ធឡើង “ទិវាបុណ្យភាសាបារាំងតំបន់វាលសណ្ដទន្លេ Cuu Long លើកទី ២២”។
ប្រារព្ធទិវាបុណ្យភាសាបារាំងនៅតំបន់វាលសណ្ដទន្លេ Cuu Long លើកទី២២ - ảnh 1 អគ្គកុងស៊ុលបារាំងប្រចាំនៅទីក្រុងហូជីមិញលោក Vincent Floreani ថ្លែងនៅកម្មវិធី

នេះជាសកម្មភាពវប្បធម៌ប្រពៃណី ដែលត្រូវបានរៀបចំឡើងជារៀងរាល់ ឆ្នាំដោយប្ដូរវេណរវាងខេត្តក្រុងនានាដែលមានបង្រៀនភាសាបារាំងក្នុងតំបន់វាលសណ្ដទន្លេ Cuu Long។ នេះក៏ជាឱកាសដើម្បីអោយសហគមន៍មនុស្សនិយាយ ភាសាបារាំងក្នុងតំបន់ ជាពិសេសគឺសិស្សានុសិស្សជាង៨ពាន់នាក់និងនិស្សិត ជាង៥រយនាក់ផ្នែកភាសាបារាំងជួបប្រាស្រ័យទាក់ទងគ្នា ចូលរួមសកម្ម ភាពស្ដីពីភាសាបារាំង ហើយរួមចំណែកលើកកំពស់គុណភាពនៃការបង្រៀននិង ការរៀនសូត្រភាសាបារាំងនៅក្នុងតំបន់ ផងដែរ។ លោក Duong Tan Hien អនុ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានអោយដឹងថា៖

        “ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទីក្រុង Can Tho ជានិច្ចកាលរក្សាយ៉ាងល្អនូវកម្មវិធី បង្រៀននិងរៀនភាសាបារាំងនៅក្នុងសាលាមធ្យមសិក្សា តាមរយៈការ បញ្ចូលក្នុងកម្មវិធីបណ្ដុះបណ្ដាលនូវមុខវិជ្ជាដែលនិស្សិតស្វ័យជ្រើសរើសទាក់ទិនដល់ទេសចរណ៍និងពាណិជ្ជកម្មជាដើម ព្រមទាំងជំរុញទំនាក់ទំនងជាមួយសហ គ្រាសបារាំងទៀតផង។ បណ្ដាកម្មវិធីនិងគម្រោងឧបត្ថម្ភពីរដ្ឋាភិបាល អង្គការ ក្រៅរដ្ឋាភិបាលរបស់បារាំងនាពេលកន្លងទៅ បាននាំមកនូវប្រសិទ្ធភាពជាក់ស្ដែង ដែលរួមចំណែកទៅក្នុងការអភិវឌ្ឍនិងសន្តិសុខសង្គមនៃទីក្រុង Can Tho”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ