ប្រារព្ធទិវាវប្បធម៌បណ្ដាជនជាតិវៀតណាមឆ្នាំ២០១៩
(VOVWORLD) - ការរៀបចំសកម្ម ភាពវប្បធម៌សិល្បៈដ៏វិសេសវិសាលដើម្បីអំណរសាទរទិវាវប្បធម៌បណ្ដាជនជាតិវៀតណាមជារៀងរាល់ឆ្នាំ បានរួមចំណែកអប់រំប្រពៃណីស្នេហាជាតិ មោទនភាព ជាតិ ចំណេះដឹងនិងការទទួលខុសត្រូវក្នុងការរក្សានិងពង្រីកប្រពៃណីវប្បធម៌ របស់សហគមន៍ជនជាតិបងប្អូនទាំង៥៤នៅវៀតណាម។
ឈុតសម្ដែងសិល្បៈក្នុងពិធីប្រារព្ធទិវាវប្បធម៌បណ្ដាជនជាតិវៀតណាមឆ្នាំ២០១៩ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១៩ ខែមេសា ទិវាវប្បធម៌បណ្ដាជនជាតិវៀតណាមឆ្នាំ២០១៩ បានប្រារព្ធឡើងនៅភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម ទីរួមខេត្ត Son Tay រដ្ឋធានីហាណូយ។ ថ្លែងនៅទីនេះ លោក Pham Van Quyen អនុ ប្រធានគណៈគ្រប់គ្រងភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀត ណាមបាន អះអាងថា ទិវាវប្បធម៌បណ្ដាជនជាតិវៀតណាមមានអត្ថន័យសំខាន់ដោយលើក តម្កើងវប្បធម៌របស់បណ្ដាជនជាតិទូទាំងប្រទេសវៀតណាម។ ការរៀបចំសកម្ម ភាពវប្បធម៌សិល្បៈដ៏វិសេសវិសាលដើម្បីអំណរសាទរទិវាវប្បធម៌បណ្ដាជនជាតិវៀតណាមជារៀងរាល់ឆ្នាំ បានរួមចំណែកអប់រំប្រពៃណីស្នេហាជាតិ មោទនភាព ជាតិ ចំណេះដឹងនិងការទទួលខុសត្រូវក្នុងការរក្សានិងពង្រីកប្រពៃណីវប្បធម៌ របស់ សហគមន៍ជនជាតិបងប្អូនទាំង៥៤នៅវៀតណាម។ នេះក៏ជាឱកាសដើម្បី អោយបណ្ដាជនជាតិជួបប្រាស្រ័យគ្នា ចូលរួមកំសាន្តពិធីបុណ្យទាននានា តាម នោះរួមចំណែកពង្រឹងនិងពង្រីកផែនមហាសាមគ្គីជាតិទាំងមូល ព្រមទាំងទាក់ ទាញភ្ញៀវទេសចរ ផ្សព្វផ្សាយអំពីវប្បធម៌ដ៏សម្បូរបែបរបស់បណ្ដាជនជាតិវៀត ណាមទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ៕