ប្រារព្ធធ្វើឡើងមហោស្រពចំណីអាហារអន្តរជាតិទីក្រុង Da Nang ឆ្នាំ២០១៩

(VOVWORLD) - មេចុងភៅល្បីល្បាញចំនួន១៣រូបមកពីប្រទេសជាច្រើនដូចជាអាល្លឺម៉ង់ អូស្ត្រាលី ឥណ្ឌា ចិន អាមេរិក ទួរគី ក្រិច និងម៉ាឡេស៊ី ជាដើម បានចូលរួមមហោ ស្រពលើកនេះ។
ប្រារព្ធធ្វើឡើងមហោស្រពចំណីអាហារអន្តរជាតិទីក្រុង Da Nang ឆ្នាំ២០១៩ - ảnh 1 (រូបថត៖ VOV)

នាយប់ថ្ងៃទី២ ខែមិថុនា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម មន្ទីរ ទេសចរណ៍ទីក្រុងបានរៀបចំពិធីបើកមហោស្រពចំណីអាហារអន្តរជាតិទីក្រុង Da Nang ឆ្នាំ២០១៩ ដោយប្រធានបទ “រសជាតិនៃស្រុកកំណើត”។

        មេចុងភៅល្បីល្បាញចំនួន១៣រូបមកពីប្រទេសជាច្រើនដូចជាអាល្លឺម៉ង់ អូស្ត្រាលី ឥណ្ឌា ចិន អាមេរិក ទួរគី ក្រិច និងម៉ាឡេស៊ី ជាដើម បានចូលរួមមហោ ស្រពលើកនេះ។

        ចំណុចលេចធ្លោនៃមហោស្រពឆ្នាំនេះគឺការដែលមេចុងភៅនឹងចម្អិនមុខម្ហូបដ៏ពិសេសដោយឡែកនៃប្រទេសខ្លួន ដោយវត្ថុធាតុដើមរបស់វៀតណាម ដើម្បី បម្រើប្រជាជននិងភ្ញៀវទេសចរ។ ក្នុងរាត្រីនីមួយៗ ប្រធានសមាគមន៍មេចុងភៅ ពិភពលោក លោក Thomas Andeas Gugler នឹងជ្រើសរើសមេចុងភៅម្នាក់ដើម្បី បង្ហាញការចម្អិនមុខម្ហូបពិសេសដោយឡែកនៃប្រទេសរបស់មេចុងភៅនោះ។

មហោស្រពនឹងអូសបន្លាយដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ