ប្រារព្ធធ្វើឡើងសប្ដាហ៍វប្បធម៌ កីឡាបណ្ដាជនជាតិតំបន់ភាគឦសានវៀតណាម លើកទី២

(VOVWORLD) - នាយប់ថ្ងៃទី១២ ខែតុលា សប្ដាហ៍វប្បធម៌ កីឡាបណ្ដាជនជាតិនៅតំបន់ ភាគឦសានវៀតណាមលើកទី២ ឆ្នាំ២០១៨ បានប្រារព្ធឡើងនៅស្រុក Tien Yen ខេត្ត Quang Ninh។ ពិធីប្រារព្ធនេះដោយមានការចូលរួមរបស់សិល្បៈករ កីឡាករប្រមាណ ១ពាន់៥រយនាក់។
នេះជាសកម្មភាពស្ថិតនៅក្នុងក្របខ័ណ្ឌឆ្នាំទេសចរណ៍ជាតិ ២០១៨នៅខេត្ត Quang Ninh ដែលសំដៅផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ បណ្ដាជនជាតិនៅតំបន់ភាគឦសាន ចូលរួមចំណែកផ្សព្វផ្សាយរូបភាពនៃទឹកដី មនុស្ស វប្បធម៌ និងផលិតផលទេសចរណ៍ សេវាកម្ម នៅតំបន់នេះ ទាក់ទាញ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្កើតជំហានលោតផ្លោះក្នុងវិស័យទេសចរណ៍ កសាងស្រុក Tien Yen ក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ពោរពេញទៅដោយ អត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិនៅតំបន់ភាគឦសាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ