ប្រារព្ធបុណ្យកាសែតនិទាឃរដូវឆ្នាំថ្មីប្រពៃណី២០១៨នៅខេត្តក្រុងជាច្រើន

(VOVWORLD) - បុណ្យកាសែតនិទាឃរដូវ Nghe An ឆ្នាំនេះបានឧទ្ទេសនាម ជាមួយទស្សនិកជនអំពីវណ្ណកម្មបោះពុម្ភផ្សាយរបស់ផ្នែកសារព័ត៌មាន Nghe An ក៏ដូចជាកាសែត ទស្សនាវដ្ដី វណ្ណកម្មបោះពុម្ភផ្សាយរបស់ខេត្តក្រុងផ្សេងៗក្នុង ទូទាំងប្រទេសផងដែរ។
ប្រារព្ធបុណ្យកាសែតនិទាឃរដូវឆ្នាំថ្មីប្រពៃណី២០១៨នៅខេត្តក្រុងជាច្រើន - ảnh 1 ទិដ្ឋភាពនៃបុណ្យកាសែតនិទាឃរដូវខេត្ត Nghe An ឆ្នាំ២០១៨ (រូបថត៖ info.net)


ក្រោមប្រធានបទ “អំណរសាទរបក្សភ្លឺស្វាង អំណរសាទរប្រទេសជាតិនិង ស្រុកកំណើតផ្លាស់ប្ដូរថ្មី” នោះ នាថ្ងៃទី៧ កុម្ភៈ នៅស្រុក Con Cuong ខេត្ត Nghe An ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅបុណ្យកាសែតនិទាឃរដូវឆ្នាំថ្មី ប្រពៃណី២០១៨។ បុណ្យកាសែតនិទាឃរដូវ Nghe An ឆ្នាំនេះបានឧទ្ទេសនាម ជាមួយទស្សនិកជនអំពីវណ្ណកម្មបោះពុម្ភផ្សាយរបស់ផ្នែកសារព័ត៌មាន Nghe An ក៏ដូចជាកាសែត ទស្សនាវដ្ដី វណ្ណកម្មបោះពុម្ភផ្សាយរបស់ខេត្តក្រុងផ្សេងៗក្នុង ទូទាំងប្រទេសផងដែរ។

        មន្ទីរវប្បធម៌និងកីឡាខេត្ត Ninh Binh ភាគខាងជើងវៀតណាម បាន សហការជាមួយសមាគមន៍អ្នកកាសែតខេត្តនិងបណ្ណាល័យខេត្ត រៀបចំពិធីបើក “ពិព័រណ៍កាសែតនិទាឃរដូវឆ្នាំថ្មីប្រពៃណី២០១៨”។ បណ្ដាវណ្ណកម្មដែលត្រូវបាន តាំងបង្ហាញនៅទីនេះ បានផ្ដល់ជូនទស្សនិកជននូវព័ត៌មានជាក់ស្ដែងនិងសម្បូរ បែប ហើយឧទ្ទេសនាមអំពីវប្បធម៌ ទំនៀមទំលាប់ សកម្មភាពទទួលបុណ្យ Tet របស់ខេត្តក្រុងនានាក្នុងទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ