|
ប្រគល់ពានរង្វាន់សំរាប់ជូនអង្គភាពអាជីវកម្មទេសចរណ៍ឆ្នើមនៅពិធីប្រារព្ធ (រូបថត៖An Hieu/TTXVN) |
(VOVworld) - នាយប់ថ្ងៃទី៧ កញ្ញា ផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុង
ហូជីមិញ (ITE HCMC) លើកទី១២ឆ្នាំ២០១៦បានប្រារព្ធឡើងជាផ្លូវការ។ប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ កញ្ញា ផ្សារណាត់លើកនេះរួមមានសកម្មភាពជាច្រើន
សំដៅពន្លឿនទេសចរណ៍និងផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាម។
ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់ស្តង់ទំនិញចំនួន២៧០ស្តង់មកពី
ប្រទេសនិងតំបន់ដែនដីចំនួន២០ រួមជាមួយខេតក្រុងចំនួន៣០នៅលើទូទាំង
ប្រទេស។ផ្សារណាត់ ក៏សំដៅជំរុញខ្លាំងសកម្មភាពជួបប្រាស្រ័យ សហប្រតិបតិ្ត
ការលើវិស័យវប្បធម៌ ទេសចរណ៍រវាងប្រទេសអាស៊ីអាគ្នេយ៍នានា ហើយឆ្ពោះទៅ
កសាងនិងផ្សព្វផ្សាយរូបភាព “ប្រទេសចំនួន៥ - ទីមកដល់តែមួយ” រួមមាន៖
កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម៕