ប្រារព្ធពិធីបុណ្យនិទាឃរដូវ Con Son – Kiep Bac ឆ្នាំ២០១៧

ប្រារព្ធពិធីបុណ្យនិទាឃរដូវ Con Son – Kiep Bac ឆ្នាំ២០១៧ - ảnh 1
ទិដ្ឋភាពនៃពិធីបុណ្យនេះ (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី១២ កុម្ភៈ (ថ្ងៃទី១៦កើត ខែមិកសិ) នៅមណ្ឌលកេរ្តិ៍
ដំណែល Con Son ទីរួមខេត្ត Chi Linh ខេត្ត Hai Duong ភាគខាងជើងវៀតណាម បាន
ប្រព្រឹត្តទៅពិធីប្រារព្ធពិធីបុណ្យនិទាឃរដូវ Con Son – Kiep Bac ២០១៧។ថ្លែងមតិ
នៅទីនេះ លោក Luong Van Cau អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hai
Duong បានលើកច្បាស់ថា Con Son – Kiep Bac មានអត្ថន័យដ៏សំខាន់ក្នុងប្រវត្តិ
សាស្ត្រដោយបង្ហាញនូវការរួមវិភាគទានដ៏ធំធេងរបស់ពុទ្ធសាសនានិកាយ Truc
Lam ចំពោះបុព្វហេតុកសាងនិងការពារប្រទេសជាតិ។
ពិធីបុណ្យ Con Son – Kiep Bac ឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៩
 កុម្ភៈ ដោយមានសកម្មភាពវប្បធម៌ កីឡា លេងល្បែងកំសាន្តប្រជាប្រិយដ៏សម្បូរ
បែដូច ជាពិធីអ៊ុជធូប ពិធីសែនលើភ្នំ Ngu Nhac ការប្រឡងវេចនំអន្សមជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ