ប្រារព្ធពិធីបុណ្យនិទាឃរដូវនៅតំបន់ជាច្រើន
(VOVWORLD) - នាថ្ងៃដដែល នៅឃុំ Doi Son ស្រុក Duy Tien គណៈកម្មាធិការប្រជាជន ខេត្ត Ha Nam បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ Doi Son ឆ្នាំ២០១៨។
ពិធីបុណ្យវិហារព្រះម៉ែ Au Co (រូបថត៖ VOV) |
នាថ្ងៃទី២២ កុម្ភៈ (ពោលគឺថ្ងៃទី៧ ខែទី១ ឆ្នាំច សំរឹទ្ធស័ក្រ) នៅឃុំ Hien Luong ស្រុក Ha Hoa ខេត្ត Phu Tho ភាគខាងជើងវៀតណាម បានបើកពិធី បុណ្យវិហារព្រះម៉ែ Au Co។ ពិធីបុណ្យនេះ គឺសំដៅរំលឹកគុណូបការៈរបស់ ព្រះម៉ែ Au Co ហើយបួងសួងសុំឲ្យប្រទេសជាតិមានសុខសន្តិភាព ប្រជាជន គ្រប់រូបរស់នៅប្រកបដោយសុខសាន្តត្រាណនិងសម្បូរធូធារ។ នេះជាពិធីបុណ្យ ធំមួយដែលចាប់ផ្ដើមឲ្យសកម្មភាពលេងកំសាន្តដ៏វិសេសវិសាលជាច្រើននៅខេត្ត Phu Tho ក្នុងឱកាសដើមឆ្នាំថ្មីប្រពៃណី។
នាថ្ងៃដដែល នៅឃុំ Doi Son ស្រុក Duy Tien គណៈកម្មាធិការប្រជាជន ខេត្ត Ha Nam បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ Doi Son ឆ្នាំ២០១៨។ នេះជាពិធី បុណ្យប្រពៃណីដោយសកម្មភាពចុះទៅធ្វើស្រែនិងបួងសួងសុំឲ្យឆ្នាំថ្មីមួយ អំណោយផល៕