ប្រារព្ធពិធីបុណ្យព្រះនាងគង់ស៊ីអ៊ីម ឆ្នាំ២០១៨នៅទីក្រុង Da Nang
(VOVWORLD) - នាយប់ថ្ងៃទី២ មេសា (ពោលគឺថ្ងៃទី១៧ ខែបុស្ស ឆ្នាំច សំរឹទ្ធស័គ្រ) នៅ ទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានប្រារព្ធពិធីបុណ្យព្រះនាងគង់ស៊ីអ៊ីម នៅវត្ត គង់ស៊ីអ៊ីម មណ្ឌលរមណីយដ្ឋាន Ngu Hanh Son។
ទិដ្ឋភាពនៃពិធីបុណ្យព្រះនាងគង់ស៊ីអ៊ីម (រូបថត៖ VOV) |
នេះជាសកម្មភាពវប្បធម៌ ជំនឿសាសនា ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី១៩ ខែបុស្ស តាមច័ន្គតិ ជារៀង រាល់ឆ្នាំ។ ពិធីបុណ្យនេះពោរពេញទៅដោយវប្បធម៌សហគមន៍ ដែលរួមចំណែក អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌និងទំនៀមទំលាប់ប្រពៃណីដ៏ល្អប្រសើរ របស់ប្រជាជាតិ។ លោកស្រី Nguyen Thi Anh Thi ប្រធានគណៈកម្មាធិការ ប្រជាជនខ័ណ្ទ Ngu Hanh Son ទីក្រុង Da Nang បានឲ្យដឹងថា៖
“ពិធីបុណ្យនេះគួរឲ្យទាក់ទាញមិនត្រឹមតែចំពោះប្រជាជនក្នុងប្រទេស ប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីភ្ញៀវទេសចរអន្តរជាតិមកទស្សនានិងស្វែង យល់អំពីរាល់តំលៃខាងស្មារតីពោរពេញទៅដោយប្រវត្តិសាស្ត្រវប្បធម៌ពុទ្ធ សាសនារបស់វៀតណាមទៀតផង។ នេះជាកន្លែងជួបប្រាស្រ័យខាងវប្បធម៌ រវាងបណ្ដាប្រជាជាតិលើពិភពលោក ពិសេសគឺប្រជាជាតិក្នុងទ្វីបអាស៊ី”៕