ប្រារព្ធពិធីបុណ្យវប្បធម៌ ទេសចរណ៍ Muong Lo និងទស្សនារមណីយដ្ឋានជាតិ វាលស្រែកាំជណ្ដើរ Mu Cang Chai ឆ្នាំ២០១៩
(VOVWORLD) - កម្ម វិធីសិល្បៈនៅពិធីបើក ត្រូវបានរៀបចំឡើងយ៉ាងវិសេសវិសាលដោយឈរលើការ គួបផ្សំរវាងការច្នៃប្រឌិតរបស់បណ្ដាសិល្បៈករជាមួយបច្ចេកទេសនៃសម័យទំនើប។
កម្មវិធីសិល្បៈនៅពិធីបើក |
នាយប់ថ្ងៃទី២០ ខែកញ្ញា នៅទីរួមខេត្ត Nghia Lo ខេត្ត Yen Bai ភាគខាង ជើងវៀតណាមបានប្រារព្ធធ្វើឡើងពិធីបុណ្យវប្បធម៌ ទេសចរណ៍ Muong Lo និងទស្សនារមណីយដ្ឋានជាតិស្រែកាំជណ្ដើរ Mu Cang Chai ឆ្នាំ២០១៩។ កម្ម វិធីសិល្បៈនៅពិធីបើក ត្រូវបានរៀបចំឡើងយ៉ាងវិសេសវិសាលដោយឈរលើការ គួបផ្សំរវាងការច្នៃប្រឌិតរបស់បណ្ដាសិល្បៈករជាមួយបច្ចេកទេសនៃសម័យទំនើប។ កម្មវិធីនេះបានបង្ហាញនូវលក្ខណៈវប្បធម៌ពិសេសដោយឡែកជាច្រើននៃតំបន់ ភាគពាយព្យនិយាយរួមនិងខេត្ត Yen Bai និយាយដោយឡែក។ ក្នុងនោះ ពិ សេសបំផុតគឺការសម្ដែងរបាំ xoe ដោយមានការចូលរួមរបស់សិល្បៈករនិងមហា ជនតំបន់ចំនួន៥០០០នាក់។ លោកស្រី Hoang Thi Hong Hanh អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត Nghia Lo បានអោយដឹងថា៖
“ក្នុងការសម្ដែងរបាំ xoe ឆ្នាំនេះមានលក្ខណៈថ្មីថ្មោងជាច្រើនបើធៀបនឹងការ សម្ដែងនាឆ្នាំមុន។ យើងខ្ញុំបានផ្ញើរសារស្ដីពីខឿនវប្បធម៌ដ៏ពិសេសដោយឡែក ក៏ដូចជាស្ដីពីទេសភាពធម្មជាតិស្រស់បំព្រងនៃតំបន់នេះ”។ ពិធីបុណ្យវប្បធម៌ ទេសចរណ៍ Muong Lo និងទស្សនារមណីយដ្ឋានជាតិ ស្រែកាំជណ្ដើរឆ្នាំ២០១៩មានខ្លឹមសារដ៏សម្បូរបែបដូចជា៖ កម្មវិធីសម្ដែងសិល្បៈ តាមដងវិថី ផ្សារណាត់ទេសចរណ៍និងចំណីអាហារតំបន់ភាគពាយព្យ ពិព័រណ៍រូប ថតសិល្បៈ ពិធីបុណ្យបុកអំបុក ហើយជាពិសេសគឺមហោស្រពជិះឆ័ត្រយោង ហោះដោយប្រធានបទ “ហោះលើរដូវកាលស្រូវទុំ” នៅ Mu Cang Chai ឆ្នាំ២០១៩៕