ប្រារព្ធពិធីបុណ្យវប្បធម៌ ទេសចរណ៍ ភូមិរបរ ជាច្រើន
(VOVWORLD) - នាយប់ថ្ងៃទិ១១ ខែតុលា នៅតំបន់រូបបដិមារស្ដេច Ly Thai To បឹង Hoan Kiem រដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធីដោយប្រធានបទ “Ha Giang - ទីមកដល់នៃតំបន់ភាគខាងជើង” ឆ្នាំ២០១៩។
លំហវប្បធម៌ដ៏វិសេសវិសាលរបស់បណ្ដាជនជាតិខេត្ត Ha Giang នៅរដ្ឋធានីហាណូយ (រូបថត៖ baovanhoa.vn) |
កម្មវិធីនេះបានឧទ្ទេសនាមដល់ ប្រជាជនរដ្ឋធានីអំពីតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់សហ គមន៍ជនជាតិទាំង១៩នៃខេត្ត Ha Giang ក៏ដូចជាផលិតផលទេសចរណ៍និងកសិផលពិសេសដោយ ឡែកនៃខេត្តនេះផងដែរ។ លោក Nguyen Hong Hai នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានអោយដឹងថា៖
“យើងខ្ញុំបានឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃជនជាតិទាំង១៩នៅខេត្ត Ha Giang។ ទីពីរគឺឧទ្ទេសនាមអំពីរមណីយដ្ឋាននិងគោលដៅ ទេសចរណ៍នានានៃខេត្ត Ha Giang។ ទីបីគឺឧទ្ទេសនាមអំពីផលិតផល និងម្ហូប អាហារដ៏ពិសេសដោយឡែករបស់ខេត្ត”។
នាយប់ថ្ងៃដដែល នៅខេត្ត Ha Nam ភាគខាងជើងវៀតណាម បានប្រារព្ធ ធ្វលឡើងមហោស្រពទេសចរណ៍ភូមិរបរ-ម្ហូបអាហារ Ha Nam លើកទី២។ មហោស្រពលើកនេះទាក់ទាញការចូលរួមរបស់ស្ដង់ទំនិញជាង១០០ស្ដង់របស់ អង្គភាពចំនួន៧០មកពីខេត្ត Ha Nam និងខេត្តក្រុងនានានៅតំបន់ដីសណ្ដទន្លេ ក្រហម៕