ប្រារព្ធមហាសន្និបាតបក្សភាគកងទ័ពវៀតណាម

ប្រារព្ធមហាសន្និបាតបក្សភាគកងទ័ពវៀតណាម - ảnh 1
តំណាងចូលរួមមហាសន្និបាតបក្សភាគកងទ័ពវៀតណាម

(VOVworld) - នាថ្ងៃទី២២ កញ្ញា នៅរដ្ឋធានីហាណូយបានប្រារព្ធជាមហោឡារិក
មហាសន្និ បាតតំណាងបក្សភាគកងទ័ពលើកទី១០ អាណត្តិ២០១៥-២០២០។អគ្គ
លេខាបក្សកុម្មុយនីស្តវៀតណាម និងជាលេខាយោធាមជ្ឈឹមលោក Nguyen Phu Trong
ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung និងតំ
ណាង៤៥០នាក់បានអញ្ជើញចូលរួមមហាសន្និបាតនេះ។
ថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បានលើកច្បាស់ថា ក្នុងវិស័យការពារ
ជាតិ សន្តិសុខ បក្សកុម្មុយនីស្តវៀតណាមមានគោលការណ៍ពង្រីកយ៉ាងខ្លាំងក្លា
នូវកម្លាំងពលំរបស់ប្រជាជាតិទាំងមូល របស់ប្រព័ន្ធនយោបាយទាំងមូលដើម្បីការ
ពាររឹងមាំឯករាជ្យ អធិបតេយ្យភាព ឯកភាពបូរណភាពដែនដី ការពារបក្ស រដ្ឋ
ប្រជាជននិងលិទ្ធិសង្គមនិយម រក្សារឹងមាំបរិយាកាសសន្តិភាព ស្ថិរភាពនយោ
បាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។លោក Nguyen Phu Trong បានអះអាងថា៖
“ក្នុងលក្ខណៈ ស្ថានភាពណាក៏ដោយ កងទ័ពត្រូវស្មោះត្រង់ជាដាច់ខាតជាមួយ
បក្ស រដ្ឋ ប្រជាជននិងលិទ្ធិសង្គមនិយម។ម្ចាស់ការ រស់រវើកតស៊ូប្រឆាំងទស្សនៈ
ការយល់ដឹងខុសឆ្គង រួមចំណែកកម្ទិចឧបាយកលរបស់កម្លាំងអមិត្តទាំងឡាយ”។
  
នាថ្ងៃដដែល មហាសន្និបាតតំណាងបក្សភាគខេត្ត Khanh Hoa លើកទី១៧បានប្រា
រព្ធឡើងនៅទីក្រុង Nha Trang ភាគកណ្ដាលវៀតណាម។ថ្លែងមតិនៅទីនេះ​លោក
Nguyen Tan Tuan លេខាអចិន្ត្រៃរងនៃគណៈកម្មាធិការបក្សខេត្ត Khanh Hoa បានឲ្យ
ដឹងថា៖
“យើងខ្ញុំបានត្រៀមរៀបចំយ៉ាងគ្រប់គ្រាន់ ត្រឹមត្រូវតាមដំណើរការ ផែនការ និង
អនុវត្តយ៉ាងម៉ត់ចត់នូវសារាចរណ៍លេខ៣៦របស់ការិយាល័យនយោបាយស្ដីពី
ការរៀបចំមហាសន្និបាតបក្ស។ក្នុងប៉ុន្មានខែកន្លងទៅ ខេត្តបានអំពាវនាវឲ្យប្រជា
ជនទាំងមូលចូលរួមផ្ដល់មតិអំពីសេចក្ដីព្រាងឯកសារមហាសន្និបាត បំផុសចលនា
ប្រឡងប្រណាំងជាច្រើនដើម្បីឆ្ពោះទៅមហាសន្និបាតបក្សភាគលើកទី១៧”។
នាថ្ងៃដដែលក៏បានប្រព្រឹត្តទៅមហាសន្និបាតតំណាងបក្សភាគខេត្ត Ninh Binh ភាគ
ខាងជើងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ