ប្រារព្ធមហាសន្និបាតបក្សភាគខេត្ត HOA BINH លើកទី១៦
|
ប្រារព្ធមហាសន្និបាតបក្សភាគខេត្ត HOA BINH លើកទី១៦ |
(VOV)_ដោយប្រធានបទ៖ បន្តលើកកំពស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធ
របស់បក្សភាគ ពង្រីកកម្លាំងសាមគ្គីនៃបណ្ដាជនជាតិ ពង្រីកគ្រប់កម្លាំងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយលឿននិងនិរន្តរភាព ខំប្រឹងប្រែងនាំសេដ្ឋកិច្ចខេត្ត Hoa
Binh ទទួលអោយបានកំរិតអភិវឌ្ឍន៍មធ្យមរបស់ប្រទេសទាំងមូល។ មហាសន្និបាត
បក្សភាគខេត្ត Hoa Binh លើកទី១៦ អាណត្តិ ២០១៥-២០២០ ត្រូវបានប្រារព្ធឡើង
នាព្រឹកថ្ងៃទី១៥ កញ្ញា នៅទីក្រុង Hoa Binh។ ក្នុងអាណត្តិ ២០១០ -២០១៥ ខេត្ត Hoa
Binh ដណ្ដើមបានសមិទ្ធិផលសំខាន់ៗជាច្រើន លើគ្រប់វិស័យ ក្នុងនោះ ទទួលបាន
បទដ្ឋានចំនួន១២/១៥ ដែលបានដាក់ចេញ។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់
ធ្ងន់ថា៖
“Hoa Binh ត្រូវបន្តជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ផ្លាស់ប្តូរថ្មីរូប
សណ្ឋានកំណើនសេដ្ឋកិច្ច។ Hoa Binh ត្រូវផ្តល់អាទិភាពវិនិយោគកែលំអរ កសាង
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជួសជុលនិងកែលំអរផ្លូវគមនាគមន៍ និងលើកស្ទួយជីវ
ភាពរស់នៅសំរាប់ប្រជាជន។ ទន្ទឹមនឹងនោះ Hoa Binh ក៏ត្រូវយកចិត្តទុកដាក់អភិ
វឌ្ឍន៍អប់រំ បណ្ដុះបណ្ដាល ពិសេសគឺបង្កើនការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើក
កំពស់គុណភាពប្រភពធនធានមនុស្ស ជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល កែលំអរប
រិស្ថានវិនិយោគ ទាក់ទាញទុនវិនិយោគនៅក្នុងនិងក្រៅប្រទេស។ នេះគឺជាវិស័យ
សំខាន់ៗ ដើម្បីអភិវឌ្ឍន៍លឿនដែរ៕”