(VOVworld) - មហាសន្និបាតបក្សភាគខេត្ត Tien Giang ភាគខាងត្បូងវៀតណាម អាណត្តិ២០១៥-២០២០ បានប្រារព្ធនាព្រឹកថ្ងៃទី២០ តុលា នៅទីក្រុង My Tho។
ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich លេខាមជ្ឈឹមបក្សនិងជាអគ្គ
នាយកអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានវាយតំលៃខ្ពស់ចំ
ពោះរាល់សមិទ្ធិផលដែលបក្សភាគនិងប្រជាជនខេត្ត Tien Giang ទទួល បានក្នុង
ប៉ុន្មានឆ្នាំកន្លងទៅ ជាពិសេសគឺវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចផ្សារភ្ជាប់នឹង ការងារសន្តិ
សុខសង្គម។នាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើរឲ្យខេត្ត Tien Giang ប្រមូល
ផ្ដុំអនុវត្តន៍ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ជំរុញរូបសណ្ឋានចិញ្ចឹម
សត្វ ដាំដើមហូបផ្លែតាមទិសបម្រើការនាំចេញ។ក្រៅពី នោះ ខេត្ត Tien Giang ក៏
ផ្តោតលើការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ផ្ដល់អាទិ ភាពសំរាប់កម្មាភិបាល
មានកំរិតជំនាញខ្ពស់ ព្រមទាំងយកចិត្តទុកដាក់ដល់ការ ងារសន្តិសុខការពារជាតិ
និងការងារកសាងបក្សផងដែរ៕