ប្រារព្ធមហោស្រពស្រូវអង្ករនិងប្រកាសពាណិជ្ជសញ្ញាស្រូវអង្ករវៀតណាម
(VOVWORLD) - មហោស្រពស្រូវអង្ករវៀតណាមលើកទី៣ក្រោមប្រធានបទ “កសិកម្ម កសិករ និងជនបទអភិវឌ្ឍន៍ដោយចីរភាព ប្រជាជនវៀតណាមផ្ដល់អាទិភាពដល់ ការប្រើប្រាស់ទំនិញវៀតណាម” បានប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី១៨ ខែធ្នូ នៅខេត្ត Long An។
បណ្ដាតំណាងទៅទស្សនាស្តង់ទំនិញ (រូបថត៖ VOV) |
មហោស្រពនឹងប្រព្រឹត្តទៅដល់ដំណាច់ថ្ងៃទី២៤ ខែធ្នូ ដោយទាក់ទាញ ការចូលរួមរបស់ស្តង់ទំនិញប្រមាណ១១០០ស្តង់មកពីតំបន់នានាក្នុងប្រទេសនិងឯបរទេស។
មហោស្រពលើកនេះគឺជាកាលានុវត្តភាពដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយ អំពីសក្ដានុភាពនិងឧត្តមភាពលើវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម នៃខេត្ត Long An និងតំបន់ដីសណ្ដទន្លេ Cuu Long ព្រមទាំងដើម្បីអោយអង្គការ សហគ្រាស វិនិ យោគិនជាតិនិងអន្តរជាតិជួបជុំគ្នាសំដៅស្វែងរកកាលានុវត្តភាពសហប្រតិបតិ្តការនិងអភិវឌ្ឍន៍អាជីវកម្ម ផងដែរ។ ថ្លែងមតិនៅពិធីប្រារព្ធ លោក Nguyen Van Duoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An បានអោយដឹងថា៖
“នាបច្ចុប្បន្ន ការនាំចេញស្រូវអង្កររបស់វៀតណាមឈរលំដាប់ទី២លើ ពិភពលោក ដែលក្នុងនោះខេត្ត Long An ផលិតបានស្រូវប្រមាណ២លាន៨សែន តោនជារៀងរាល់ឆ្នាំ។ យើងខ្ញុំសង្ឃឹមថា ក្រោយពីមហោស្រពលើកនេះ ពិភព លោកនឹងស្គាល់ដល់ទីផ្សារស្រូវអង្ករវៀតណាមយ៉ាងច្រើនថែមទៀត។ ស្រូវអង្ករ របស់យើងនឹងបន្តឈានទៅទីផ្សារពិភពលោកដើម្បីជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន”៕