ប្រារព្ធវេទិការប្រទេសចំនួន៥នៅអនុតំបន់ទន្លេមេគង្គលើកទី១

ប្រារព្ធវេទិការប្រទេសចំនួន៥នៅអនុតំបន់ទន្លេមេគង្គលើកទី១ - ảnh 1
រោងចក្រកែច្នៃជលផលកកនាំចេញនៅវៀតណាម​ (រូបថត៖Vu Sinh/TTXVN)

(VOVworld) – “CLMVT ២០១៦-ឆ្ពោះទៅរកភាពសម្បូររុងរឿងរួម” ជាប្រធានបទនៃ
វេទិការ ប្រទេសចំនួន៥នៅអនុតំបន់ទន្លេមេគង្គ (រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ាវៀត
ណាមនិងថៃ-CLMVT) លើកទី១ ដែលប្រព្រឹត្តទៅនៅទីក្រុងបាំងកកប្រទេសថៃ
ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ មិថុនាដោយមានការចូលរួមរបស់តំណាងនៃស្ថាប័ន
រដ្ឋាភិបាល អង្គភាពអាជីវកម្មជួរមុខនិងអាជីវករវ័យក្មេងនានាក្នុងតំបន់។គោលដៅ
យូរអង្វែងនៃវេទិការនេះគឺសំដៅជំរុញកិច្ចសហប្រតិបតិ្តការ លុបចោលរបាំង
ពាណិជ្ជកម្មនិងវិនិយោគ បង្កើនកិច្ចសន្ទនារវាងរដ្ឋាភិបាលនៃប្រទេសទាំងអស់ជា
មួយផ្នែកឯកជនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍និង វិនិយោគនៃ
ប្រទេសនិមួយៗ។ថ្លែងមតិនៅសម័យប្រារព្ធនាថ្ងៃទី១៦ មិថុនា នាយករដ្ឋមន្រ្តីថៃ
លោក Prayuth Chan-ocha បានសង្កត់ធ្ងន់ថា ដោយឈរលើ មូលដ្ឋាននោះគឺកិច្ច
សហប្រតិបតិ្តការដ៏ស្អិតរមួតលើវិស័យសេដ្ឋកិច្ច វប្បធម៌និង វឌ្ឍនភាព ប្រទេស
 CLMVT ទាំងអស់ប្ដេជ្ញាចិត្តឆ្ពោះទៅការបើកទូលាយសមាហ រណកម្មនិងតភ្ជាប់
សេដ្ឋកិច្ចសំដៅធានាភាពសម្បូររុងរឿងរួម។
សេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានា
ពេលកន្លងទៅដោយល្បឿនកំណើនជាមធ្យម៥,៨%ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ
២០១៤។ក្នុងពេលនោះ ថៃជាប្រទេសមានកំរិតអភិវឌ្ឍន៍ខ្ពស់ជាងដោយប្រព័ន្ធ
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ផលិតកម្ម សេវាកម្មនិងហិរញ្ញវត្ថុរីកចំរើនបង្គួរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ