ប្រារព្ធសន្និសីទការផ្ដើមគំនិតការពារជាតិ៥+៥នៅអាល់ហ្សេរី

(VOVworld) - សន្និសីទលើកទី៨របស់អគ្គសេនាធិការកងទ័ពនៃប្រទេស
សមាជិក ចំណុះ “ការផ្ដើមគំនិតការពារជាតិ៥+៥” បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១៩
 តុលា នៅរដ្ឋធានី Alger ប្រទេសអាល់ហ្សេរី។ថ្លែងបទសន្ទរកថាប្រារព្ធសន្និសីទ
ឧត្តម សេនីយ៍ Ahcene Tafer មេបញ្ជាការកងទ័ពជើងគោកអាល់ហ្សេរី បានសង្កត់
ធ្ងន់ ថា “ការផ្ដើមគំនិតការពារជាតិ៥+៥” ជាបញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់
បំផុត នៅតំបន់ស្ដីអំពីកិច្ចសហប្រតិបតិ្តការពហុទិសនិងកិច្ចសហការអំពីបញ្ហា
សន្តិសុខនានា។ក្នុងកាលៈទេសៈដែលតំបន់នេះកំពុងត្រូវបង្កើនសកម្មភាពប្រឆាំង
លទ្ធិ ភេរវកម្មនិងបទល្មើសមានការចាត់តាំងនោះគឺ ប្រទេសសមាជិក “ការផ្ដើម
គំនិត ការពារជាតិ៥+៥” ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការសំដៅពង្រឹង
សន្តិភាព និងសន្តិសុខនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ