|
ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖laodong) |
(VOVworld) - សន្និសីទក្រុមប្រឹក្សាប្រធានសម្ព័ន្ធសហជីពពិភពលោកបានប្រារព្ធ
ឡើងជាផ្លូវការនាព្រឹកថ្ងៃទី៥ មិនា នៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់
តំណាងអន្តរជាតិ ៦០រូបមកពីប្រទេសនិងតំបន់ដែនដីចំនួន៣០។សន្និ សីទជា
ឱកាសដើម្បីថ្នាក់ដឹកនាំសហជីពនៃប្រទេសនានាលើពិភពលោកជួបពិភាគ្សាអំពី
សកម្មភាពរបស់សម្ព័ន្ធសហជីពពិភពលោកក្នុងឆ្នាំ២០១៥ ដាក់ចេញទិសដៅ
សំរាប់ឆ្នាំ២០១៦ ចែករំលែកព៍ត៌មានស្ដីអំពីស្ថានភាពពលកម្មហើយ ផ្លាស់ប្ដូរអំពី
វិធានការធានាការងារធ្វើនិងជីវភាពរស់នៅសំរាប់ពលករ។បទសន្ទរកថាជាច្រើន
នៅសន្និសីទបានលើកឡើងនូវស្ថានភាពធ្វើសកម្មភាព សហជីពនៃប្រទេស
វិស័យនានានិយាយដោយឡែកហើយក្នុងទំនាក់ទំនងជា មួយសម្ព័ន្ធសហជី
ពិភពលោកនិយាយរួម ព្រមទាំងថ្កោលទោសលិទ្ធិមូលធន និយម លិទ្ធិចក្រពត្តិ
និយមដែលកំពុងឈ្លានពាននិងធ្វើអន្តរាគមសំដៅក្ដោបក្ដាប់ ប្រភពកម្លាំងសេដ្ឋ
កិច្ចនិងផលប្រយោជន៍ហើយបង្កការឈឺចាប់ជាច្រើន។សន្និសីទក្រុមប្រឹក្សា
ប្រធានសម្ព័ន្ធសហជីពពិភពលោកប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦មិនា៕