|
ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី២៤ វិច្ឆិកា សន្និសីទជាប្រចាំរបស់ក្រុមប្រឹក្សារដ្ឋមន្ត្រីការ
ពារជាតិនៃសមាជិកសម្ព័ន្ធភាពបណ្ដាប្រទេសអាមេរិកខាងត្បូង (UNASUR) លើកទី
៧បានប្រព្រឹត្តទៅនៅរដ្ឋធានី Caracas របស់វេណេហ្ស៊ុយអេឡា សំដៅពិភាគ្សាអំពី
វិធានការយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងស្ថានភាពអំពើហឹង្សានៅតំបន់។
នៅទីនេះ រដ្ឋមន្រ្តីមហាផ្ទៃវេណេហ្ស៊ុយអេឡាលោក Nestor Reverol បានលើក
ត្រដែតនូវការខំប្រឹងប្រែងរបស់ក្រុមប្រឹក្សារដ្ឋមន្រ្តីការពារជាតិ UNASUR ក្នុងការ
ជំរុញកិច្ចសហប្រតិបតិ្តការ សាមគីភាពក្នុងតំបន់ទាំងមូលដើម្បីដោះស្រាយបញ្ហា
សំខាន់ៗដូចជាសុវត្ថិភាពរបស់ប្រជាជនអាមេរិកខាងត្បូង។លោក Reverol សង្កត់
ធ្ងន់ថា ចាំបាច់ត្រូវអនុវត្តន៍សកម្មភាពប្រឆាំងបទល្មើសមានការចាត់តាំង និងការ
ផ្ដល់ហិរញ្ញប្បទានដល់ពួកភេរវករដែលកំពុងជះឥទ្ធិពលទៅលើប្រទេសទាំងអស់
នៅក្នុងតំបន់៕