ប្រារព្ធសន្និសីទរដ្ឋមន្រ្តីទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានអាស៊ាន

(VOVworld) - អញ្ជើញចូលរួមពិធីបើកសន្និសីទរដ្ឋមន្រ្តីទូរគមនាគមន៍និងបច្ចេក
វិទ្យាព័ត៌មានអាស៊ាន ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី២៦ វិច្ឆិកា នៅទីក្រុង Da
Nang ភាគកណ្ដាលវៀតណាម រួមមានរដ្ឋមន្រ្តីទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌
មាននៃប្រទេសអាស៊ានទាំង១០និងប្រទេសដៃគូមួយចំនួនដូចជា ជប៉ុន ចិន កូរ៉េ
ខាងត្បូង ព្រមទាំងអគ្គលេខាធិការអាស៊ាននិងអគ្គលេខាធិការរងសម្ព័ន្ធភាពទូរ
គមនាគមន៍ពិភពលោក (ITU)។ប្រធានបទនៃសន្និសីទលើកនេះគឺ ឆ្ពោះទៅសហ
គមន៍អាស៊ានមួយអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ សុវត្ថិភាពនិងនិរន្តរភាពដោយ
ឈរលើមូលដ្ឋានឌីជីថល។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក
Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបតិ្តការបច្ចេកវិទ្យាព័ត៌មាននិង
ផ្សព្វផ្សាយបានរួមវិភាគទានគួរឲ្យកត់សំគាល់ក្នុងវឌ្ឍនភាពរួមនៃតំបន់។
ប្រារព្ធសន្និសីទរដ្ឋមន្រ្តីទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានអាស៊ាន - ảnh 1
រដ្ឋមន្រ្តីនៃប្រទេសជាសមាជិកអាស៊ានចូលរួមសន្និសីទលើកនេះថតរូបអនុស្សាវរីយ៍។

“ខ្ញុំស្នើរឲ្យសន្និសីទពិភាគ្សាអំពីអាទិភាពសហប្រតិបតិ្តការមួយចំនួននាពេលខាង
មុខ។ទីមួយគឺ ផ្ដល់អាទិភាពសំរាប់ការផ្ដើមគំនិតអំពីការបង្រួញគំលាតខាងឌីជី
ថលរវាងប្រទេសជាសមាជិក រវាងទីក្រុងនិងជនបទ សំដៅធានាឲ្យប្រជាជនគ្រប់
រូបមានឱកាសប្រើប្រាស់សេវាកម្មនិងទាក់ទងជាមួយព័ត៌មាន។ទីពីរគឺ ការអភិ
វឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយត្រូវតភ្ជាប់ទៅនឹងការអភិវឌ្ឍន៍ដោយ
និរន្តរភាព ធានាផលប្រយោជន៍សេដ្ឋកិច្ចព្រមទាំងកាត់បន្ថយកត្តាអសកម្មដែល
ជះឥទ្ធិពេលទៅលើបរិស្ថានសង្គម។ទីបីគឺជំរុញខ្លាំងការស្រាវជ្រាវអភិវឌ្ឍន៍
ផលិតផលបច្ចេកវិទ្យាខ្ពស់និងកសាងគោលនយោបាយស្ដីពីកិច្ចការពារបរិស្ថាន
ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។ទីបួនគឺ បច្ចេកវិទ្យាព័ត៌មានគប្បីបង្កើតឡើងបរិយា
កាសបណ្ដាញអ៊ីនធឺណែតដោយសុវត្ថិភាពសំរាប់សកម្មភាពទាក់ទងនិងចែករំ
លែកព័ត៌មានរវាងប្រជាជន អង្គភាពអាជីវកម្ម និងប្រទេសជាសមាជិកជាមួយ
គ្នា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ