ប្រារព្ធសប្ដាហ៍វប្បធម៌មិត្តភាពវៀតណាម-បារាំង

(VOVWORLD) - កម្មវិធីសប្ដាហ៍វប្បធម៌មិត្តភាពវៀតណាម-បារាំង គឺសំដៅឧទ្ទេសនាមអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាមួយរូបថតអំពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅវិញទៅមក និងកិច្ចសហប្រតិបតិ្តការទ្វេភាគីជាដើម។ 
ប្រារព្ធសប្ដាហ៍វប្បធម៌មិត្តភាពវៀតណាម-បារាំង - ảnh 1 (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-បារាំង (ថ្ងៃទី១២ មេសា ឆ្នាំ១៩៧៣-ថ្ងៃទី១២ មេសា ឆ្នាំ២០១៨) និងលើកទី៥ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ នាព្រឹកថ្ងៃទី១៥ មេសា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពនិងសមាគមន៍មិត្តភាពវៀតណាម-បារាំង ទីក្រុង ហូជីមិញ បានសហការជាមួយអគ្គស្ថានកុងស៊ុលបារាំង និងអាគារវប្បធម៌យុវជន រៀបចំពិធីបើកសប្ដាហ៍វប្បធម៌មិត្តភាពវៀតណាម-បារាំង ដោយសកម្មភាពដ៏សម្បូរបែប។

        កម្មវិធីសប្ដាហ៍វប្បធម៌មិត្តភាពវៀតណាម-បារាំង គឺសំដៅឧទ្ទេសនាមអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាមួយរូបថតអំពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅវិញទៅមក និងកិច្ចសហប្រតិបតិ្តការទ្វេភាគីជាដើម។ លោក Huynh Minh Thien ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពនិងសមាគមន៍មិត្តភាពវៀត ណាម-បារាំង ទីក្រុងហូជីមិញ បានឲ្យដឹងថា៖

        “តាមរយៈកម្មវិធីនេះ យើងខ្ញុំមានគោលបំណងចង់ឲ្យបង្កើនការយោគយល់គ្នា រវាងវៀតណាមនិងបារាំង ក៏ដូចជាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ដើម្បី ឆ្ពោះទៅកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍នាអនាគត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ