ប្រារព្ធសប្ដាហ៍វប្បធម៌ម៉ាឡេស៊ី-ឥណ្ឌូនេស៊ី-វៀតណាម

ប្រារព្ធសប្ដាហ៍វប្បធម៌ម៉ាឡេស៊ី-ឥណ្ឌូនេស៊ី-វៀតណាម - ảnh 1
កម្មវិធីសំដែងសម្លៀកបំពាក់ប្រពៃណីម៉ាឡេស៊ី-ឥណ្ឌូនេស៊ី-វៀតណាម (រូបថត៖TTXVN)

(VOVworld) - នាយប់ថ្ងៃទី៨ ធ្នូ នៅសារមន្ទីរវប្បធម៌បណ្ដាជនជាតិវៀតណាម
ខេត្ត Thai Nguyen បានប្រព្រឹត្តទៅពិធីប្រារព្ធសប្ដាហ៍វប្បធម៌ម៉ាឡេស៊ី-ឥណ្ឌូនេស៊ី-
វៀតណាម។ចូលរួមពិធីនេះមាន ថ្នាក់ដឹកនាំក្រសួងវប្បធម៌ កីឡានិងទេសចរណ៍
ស្ថានទូតម៉ាឡេស៊ី ឥណ្ឌូនេស៊ីប្រចាំវៀតណាម ថ្នាក់ដឹកនាំនិងប្រជាជន ខេត្ត Thai
Nguyen ជាច្រើនកុះករ។
ព្រឹត្តិការណ៍នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជួបប្រាស្រ័យវប្បធម៌
 រវាងបណ្ដាប្រទេសក្នុងសហគមន៍អាស៊ាន។ចូលរួមសប្ដាហ៍វប្បធម៌នេះមាន
សិល្បៈករ សិប្បករជាង១០០រូបនៃប្រទេសទាំងបី។ភ្ញៀវអញ្ជើញចូលរួមអាចទស្សនា
សិល្បៈ ត្បាញតាំងពីប្រពៃណីរហូតដល់សម័យកាល សិល្បៈគូរ batik សិល្បៈចំណី
អាហារបួសរបស់ព្រះពុទ្ធសាសនា និងសិល្បៈល្ខោនប្រជាប្រិយជាដើម។សកម្មភាព
នេះនឹងជួយភ្ញៀវទស្សនាយល់ដឹងយ៉ាងជ្រាលជ្រៅអំពីវប្បធម៌នៃបណ្ដាប្រទេស តាម
នោះរួមចំណែករក្សា ពង្រីកតំលៃវប្បធម៌ប្រពៃណីរបស់បណ្ដា ប្រជាជាតិក្នុងសហ
គមន៍អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ