ប្រារព្ធសមយុទ្ធកងទ័ពជើងទឹក “Deep Sabre ២០១៦” នៅសឹង្ហបុរី

ប្រារព្ធសមយុទ្ធកងទ័ពជើងទឹក “Deep Sabre ២០១៦” នៅសឹង្ហបុរី - ảnh 1
រដ្ឋលេខាធិការក្រសួងការពារជាតិសឹង្ហបុរីលោក Maliki Osman ថ្លែងមតិនៅពិធីប្រារព្ធ
(រូបថត៖Straits Times) 

(VOVworld) - ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ កញ្ញា នៅប្រទេសសឹង្ហបុរី ប្រព្រឹត្ត
ទៅសមយុទ្ធកងទ័ពជើងទឹកមានឈ្មោះថា “Deep Sabre ២០១៦” ដោយមានការ
ចូលរួម របស់ទាហានចំនួន៨រយនាក់មកពីប្រទេសចំនួន២១។ខ្លឹមសារសំខាន់មួយ
នៃសមយុទ្ធលើកនេះគឺទាក់ទិនដល់បញ្ហាសន្តិសុខនាវាចរណ៍ ក្នុងនោះមានការ
ដោះស្រាយការគំរាមកំហែងដូចជាទប់ស្កាត់ការដឹកជញ្ជូន ការរីកសាយភាយ
ប្រភេទអាវុធ ប្រល័យលោកនានា (WMD)។ថ្លែងមតិនៅពិធីប្រារព្ធ រដ្ឋលេខាធិការ
ក្រសួងការពារជាតិសឹង្ហបុរីលោក Maliki Osman សង្កត់ធ្ងន់ថា សង្គ្រាមប្រឆាំងនឹង
ការផ្សព្វ ផ្សាយអាវុធប្រល័យលោកទាមទារឲ្យមានកិច្ចសហប្រតិបតិ្តការរវាង
ស្ថាប័នរដ្ឋា ភិបាលទាំងអស់។តាមលោក Osman ថា ការដែលមានប្រទេសជាច្រើន
ចូលរួម សមយុទ្ធលើកនេះ គឺជាសារដែលមានលក្ខណៈកំញើញដ៏ខ្លាំងក្លាចំពោះ
បុគ្គល អង្គការភេរវកម្មមានចេតនាប្រើប្រាស់ WMD៕

ប្រតិកម្មទៅវិញ

ផ្សេងៗ