ប្រារព្ធសម័យប្រជុំលើកទី៣៨របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម

(VOVWORLD) - នៅក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងផ្ដល់មតិ ស្ដីពីសេចក្ដីព្រាងច្បាប់មួយចំនួន របាយការណ៍បូកសរុបមតិនិងញ្ញត្តិរបស់អ្នក បោះឆ្នោតនិងប្រជាជនដែលបានផ្ញើរជូនសម័យប្រជុំរដ្ឋសភាលើកទី៨ របាយ ការណ៍ឃ្លាំមើលលទ្ធផលដោះស្រាយញ្ញត្តិ ឆ្លើយសំណួររបស់អ្នកបោះឆ្នោតដែល បានផ្ញើរជូនសម័យប្រជុំលើកទី៧ ជាដើម។
ប្រារព្ធសម័យប្រជុំលើកទី៣៨របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម - ảnh 1ទិដ្ឋភាពនៅសម័យប្រជុំ (រូបថត៖ VGP) 

  នាព្រឹកថ្ងៃទី១៤ ខែតុលា នៅអគាររដ្ឋសភា បានប្រារព្ធសម័យប្រជុំលើកទី ៣៨គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម។ ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា សម័យប្រជុំលើកនេះនឹងពិភាក្សាអំពីខ្លឹមសារសំខាន់ជា ច្រើន ដើម្បីដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤ ដែលនឹងបានរៀបចំឡើងនាថ្ងៃទី២១ខែតុលានាពេលខាងមុខនេះ។

        នៅក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងផ្ដល់មតិ ស្ដីពីសេចក្ដីព្រាងច្បាប់មួយចំនួន របាយការណ៍បូកសរុបមតិនិងញ្ញត្តិរបស់អ្នក បោះឆ្នោតនិងប្រជាជនដែលបានផ្ញើរជូនសម័យប្រជុំរដ្ឋសភាលើកទី៨ របាយ ការណ៍ឃ្លាំមើលលទ្ធផលដោះស្រាយញ្ញត្តិ ឆ្លើយសំណួររបស់អ្នកបោះឆ្នោតដែល បានផ្ញើរជូនសម័យប្រជុំលើកទី៧ ជាដើម។

        នៅសម័យប្រជុំនេះដែរ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏នឹងផ្ដល់មតិ ស្ដីពីរបាយការណ៍វាយតម្លៃចំពោះលទ្ធផលអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១៩ ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងគម្រោងបែងចែក ថវិការរដ្ឋឆ្នាំ២០២០ ហើយពិចារណានិងសុក្រិតវិធានការបែង ចែកដើមទុន១០ លានលានដុងសម្រាប់គម្រោងការសំខាន់ៗរបស់ប្រទេសជាតិក្នុងផែនការវិនិ យោគសាធារណៈក្នុងដំណាក់កាលជាមធ្យមចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០។

រួមជាមួយគ្នានោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងផ្ដល់មតិស្ដីពីសេកច្ដីសម្រេចចិត្តផ្ដល់សច្ចាប័ណ្ណលើសន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនជាតិឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥រវាងវៀតណាមនិងកម្ពុជានិងពិធីសារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងវៀតណាមនិងកម្ពុជា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ