ប្រារព្ធសម័យប្រជុំលើកទី៤០គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានីតិកាលទី១៤
(VOVWORLD) - នៅសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹង ពិចារណា ផ្ដល់មតិស្ដីពីខ្លឹមសារមួយចំនួនដូចជា៖ ការរៀបចំអង្គភាពរដ្ឋ បាលថ្នាក់ឃុំ ស្រុក នៅតាមខេត្តក្រុងមួយចំនួនក្រោមឱវាទមជ្ឈឹម កម្មវិធីការងារ និងកម្មវិធីកិច្ចការបរទេសឆ្នាំ២០២០របស់គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា។
ក្នុងថ្ងៃទី១៧និងថ្ងៃទី១៨ខែធ្នូខាងមុខនេះ សម័យប្រជុំលើកទី៤០របស់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។
នៅសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹង ពិចារណា ផ្ដល់មតិស្ដីពីខ្លឹមសារមួយចំនួនដូចជា៖ ការរៀបចំអង្គភាពរដ្ឋ បាលថ្នាក់ឃុំ ស្រុក នៅតាមខេត្តក្រុងមួយចំនួនក្រោមឱវាទមជ្ឈឹម កម្មវិធីការងារ និងកម្មវិធីកិច្ចការបរទេសឆ្នាំ២០២០របស់គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភា។ អង្គប្រជុំក៏នឹងបូកសរុបលទ្ធផលនៃសម័យប្រជុំលើកទី៨ ហើយ ផ្ដល់មតិស្ដីពីការងារត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី៩របស់រដ្ឋសភានីតិកាលទី១៤ផងដែរ៕