ប្រារព្ធសម័យប្រជុំលើកទី៤៥គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម
(VOVWORLD) - នាព្រឹកថ្ងៃទី៨ ឧសភា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋ សភាបានប្រារព្ធសម័យប្រជុំលើកទី៤៥។
នៅសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងផ្ដល់ មតិស្ដីអំពីសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមនូវមាត្រាមួយ ចំនួននៃច្បាប់ចាត់តាំងរដ្ឋសភាលើកទី២ និងសេចក្ដីព្រាងនៃសេចក្ដីសម្រេច ចិត្តរបស់រដ្ឋសភាស្ដីពីការទទួលស្គាល់និងអនុញ្ញាតឲ្យអនុវត្តសាលក្រមនៃស្ថាប័នដោះស្រាយជម្លោះតាមបទបញ្ញត្តិនៃកិច្ចព្រមព្រៀងគាំពារវិនិយោគ រវាងវៀតណាម-សហភាពអឺរ៉ុប (EVIPA)។ អង្គប្រជុំក៏នឹងផ្ដល់មតិស្ដីអំពី របាយការណ៍វាយតម្លៃបំពេញបន្ថែមចំពោះលទ្ធផលនៃការអនុវត្តផែនការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋឆ្នាំ២០១៩និងស្ថានភាពអនុវត្តផែនការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋក្នុងប៉ុន្មានខែដើមឆ្នាំ២០២០ លទ្ធផលនៃ ការឃ្លាំមើលការដោះស្រាយ ឆ្លើយមតិយោបល់របស់អ្នកបោះឆ្នោត។ ល៕