ប្រារព្ធសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៤

(VOVWORLD) - អញ្ជើញថ្លែងនៅសម័យបើក ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុង រយៈពេល៩ខែដើមឆ្នាំ បន្តសម្រេចបាននូវលទ្ធផលវិជ្ជមានលើគ្រប់វិស័យ។ 
ប្រារព្ធសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៤ - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅសម័យបើក (រូបថត៖ quochoi.vn)

       សម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៤ បានប្រារព្ធឡើង យ៉ាងឱឡារិកនាព្រឹកថ្ងៃទី២១ ខែតុលា នៅអគាររដ្ឋសភា រដ្ឋធានីហាណូយ។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc បណ្ដាថ្នាក់ដឹកនាំ អតីត ថ្នាក់ដឹកនាំរបស់បក្ស រដ្ឋ រួមជាមួយសមាជិកសភាចំនួន៤៨៣នាក់។

        អញ្ជើញថ្លែងនៅសម័យបើក ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុង រយៈពេល៩ខែដើមឆ្នាំ បន្តសម្រេចបាននូវលទ្ធផលវិជ្ជមានលើគ្រប់វិស័យ។ តាម នោះ មានកំណើនខ្ពស់បង្គួរ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង យ៉ាងល្អ សន្តិសុខសង្គមត្រូវបានធានា ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវ បានលើកស្ទួយ។ ឆ្នាំ២០១៩ជាឆ្នាំទី២ជាបន្តបន្ទាប់ដែលវៀតណាមសម្រេចបាននិង សម្រេចហួសផែនការនូវសន្ទស្សន៍អភិវឌ្ឍទាំងអស់ដែលត្រូវបានរដ្ឋសភាប្រគល់ជូនដែលធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋរយៈពេល៥ឆ្នាំ ២០១៦-២០២០។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រសាសន៍ថា៖

        “រាល់សមិទ្ធិពោលខាងលើគឺសំខាន់ណាស់ ដោយបានអះអាងនូវការដឹកនាំ យ៉ាងត្រឹមត្រូវរបស់បក្ស ព្រមទាំងជាលទ្ធផលនៃការប្ដេជ្ញាចិត្ត ការស្រុះចិត្តគំនិត រួមដៃគ្នានៃប្រព័ន្ធនយោបាយទាំងមូល អាជ្ញាធរគ្រប់ជាន់ថ្នាក់ សហគមន៍ធុរជន និងប្រជាជនទូទាំងប្រទេស ដែលបានជំនះពុះពារលើការលំបាក ដើម្បីសម្រេច បានគោលដៅដែលបានដាក់ចេញ។ អាស្រ័យហេតុនោះ បន្តពង្រឹងជំនឿទុកចិត្ត របស់ប្រជាជនចំពោះការដឹកនាំរបស់បក្សនិងរដ្ឋ”។

        របៀបវារៈនៃសម័យប្រជុំលើកទី៨មានខ្លឹមសារសំខាន់ជាច្រើន ដែលក្នុង នោះរដ្ឋសភានឹងពិចារណាផ្ដល់សច្ចាប័ណ្ណលើសេចក្ដីព្រាងច្បាប់ចំនួន១២ ផ្ដល់ មតិស្ដីពីសេចក្ដីព្រាងសេចក្ដីសម្រេចចិត្តចំនួន៤ហើយផ្ដល់មតិស្ដីពីសេចក្ដីព្រាងច្បាប់ចំនួន៩ផ្សេងទៀត។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអោយដឹងថែមទៀតថា៖

        “រដ្ឋសភានឹងស្ដាប់របាយការណ៍ស្ដីពីកិច្ចការបរទេសឆ្នាំ២០១៩ ដែលក្នុង នោះមានសភាពការណ៍នៅសមុទ្រខាងកើត។ រដ្ឋសភាក៏នឹងពិចារណាផ្ដល់ សច្ចាប័ណ្ណលើសន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងវៀតណាមនិងកម្ពុជា ពិធីសារខ័ណ្ឌ សីមានិងបោះបង្គោលព្រំដែនគោករវាងវៀតណាមនិងកម្ពុជា សំដៅបង្កើតក្រប ខ័ណ្ឌគតិយុត្តសំខាន់ ជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការជួបប្រា ស្រ័យគ្នារវាងបណ្ដាខេត្តព្រំប្រទល់ តាមនោះរួមចំណែកទៅក្នុងទំនាក់ទំនងមិត្ត ភាព សន្តិភាព សហប្រតិបតិ្តការនិងអភិវឌ្ឍរវាងប្រទេសទាំងពីរវៀតណាមនិង កម្ពុជា”។

        នៅសម័យប្រជុំលើកនេះ រដ្ឋសភាក៏នឹងពិចារណាលើការងារបុគ្គលិក ហើយ ចំណាយរយៈពេល៣ថ្ងៃដើម្បីដំណើរការសួរដេញដោលនិងឆ្លើយសំណួរទៀត ផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ