ប្រារព្ធសម័យប្រជុំសន្និបាតសភាទ្វីបអាស៊ី (APA) លើកទី៩

ប្រារព្ធសម័យប្រជុំសន្និបាតសភាទ្វីបអាស៊ី (APA) លើកទី៩ - ảnh 1
ទិដ្ឋភាពនៃពិធីបើក APA លើកទី៩ ​(រូបថត៖VOV)

(VOVworld) - សម័យប្រជុំលើកទី៩សន្និបាតសភាទ្វីបអាស៊ី (APA) បានប្រារព្ធ
ឡើងនាថ្ងៃទី២៨ វិច្ឆិកា នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដោយមានការ
ចូលរួមរបស់គណៈប្រតិភូរដ្ឋសភានៃប្រទេសចំនួន២៣នៅក្នុងតំបន់។គណៈប្រតិភូ
រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong
អញ្ជើញចូលរួមសម័យប្រជុំនេះ។អញ្ជើញថ្លែងមតិនៅពិធីប្រារព្ធ នាយករដ្ឋមន្រ្តី
កម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ក្រោមប្រធានបទ “ការពង្រឹងសន្តិភាព
និងវឌ្ឍនភាពដោយនិរន្តរភាពនៅទ្វីបអាស៊ី” សន្និបាតឆ្នាំនេះប្រមូលផ្ដុំទៅលើការ
ជំរុញស្មារតីស្នេហាសន្តិភាពរបស់ប្រជាជនអាស៊ី ឆ្លើយតបនឹងស្ថានភាពពិភពលោក
នាបច្ចុប្បន្ន។នៅសម័យប្រារព្ធ​ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេស ទាំងអស់បានឯកភាព
លើគោលបំណងថា បណ្ដាប្រទេសអាស៊ីបន្តសាមគ្គីតាម ទិសជំរុញសន្តិភាព ស្ថិរ
ភាព វឌ្ឍនភាព និងភាពសម្បូររុងរឿងនៅតំបន់។
នៅខាងក្រៅសម័យប្រារព្ធសន្និបាត APA អនុប្រធានរដ្ឋសភាវៀតណាម
លោក ស្រី Tong Thi Phong បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវលោកស្រី
 Pany Yahthotu។នៅទីនេះ លោកស្រី Tong Thi Phong មានគោលបំណងបន្តសហ
ប្រតិបតិ្តការជាមួយរដ្ឋសភាឡាវ បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់
និងរៀបចំសិក្ខាសាលាផ្លាស់ប្ដូរបទពិសោធន៍ការងារ។រីឯលោកស្រី Pany
Yahthotu អះអាងថា រដ្ឋសភាឡាវមានគោលបំណងបន្តសហប្រតិបតិ្តការជាមួយ
រដ្ឋសភាវៀតណាម រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេស ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ