ប្រារព្ធឡើង ការតាំងពិព័រណ៍រូបថតវីរៈនារីកងកម្លាំងប្រដាប់អាវុធប្រជាជនភាគខាងត្បូងវៀតណាម

(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្ដដា ១៩៤៥- ២៧ កក្កដា ២០១៧)
ប្រារព្ធឡើង ការតាំងពិព័រណ៍រូបថតវីរៈនារីកងកម្លាំងប្រដាប់អាវុធប្រជាជនភាគខាងត្បូងវៀតណាម - ảnh 1 ប្រារព្ធឡើង ការតាំងពិព័រណ៍រូបថតវីរៈនារីកងកម្លាំងប្រដាប់អាវុធប្រជាជនភាគខាងត្បូងវៀតណាម (Internet)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្ដដា ១៩៤៥- ២៧ កក្កដា ២០១៧) នាព្រឹកថ្ងៃទី ២០ មិថុនា នៅទីក្រុងហូជីមិញបានប្រារព្ធឡើងការតាំងពិព័រណ៍រូបថត ”វីរៈនារីកងកម្លាំងប្រដាប់អាវុធប្រជាជនភាគខាងត្បូងវៀតណាម”។ ការតាំងពិព័រណ៍នេះបានឧទ្ទេសនាមរូបថតចំនួន ២២៥ ផ្ទាំងរបស់វីរៈនារីកងកម្លាំងប្រដាប់អាវុធប្រជាជនភាគខាងត្បូងវៀតណាមនៃអង្គភាពទាំង ១២ ដែលត្រូវបានរដ្ឋប្រគល់ជូនគិតដល់ខែមិនា ឆ្នាំ ២០១៧។ អ្នកម្ដាយ បងៗស្រីទាំងនេះគឺជាគំរូឆ្នើមរបស់នារីវៀតណាមរាប់លាននាក់។ វីរៈនារីកងកម្លាំងប្រដាប់អាវុធ លោកស្រី  Le Thi Thu Nguyet ចែករំលែកថា៖

     “ការតាំងពិព័រណ៍នេះបានធ្វើឲ្យនាងខ្ញុំនឹករលឹកដល់រយៈពេលតស៊ូប្រយុទ្ធរបស់ខ្លួន
កាលពីអតីកាលដោយការខំប្រឹងប្រែងតស៊ូប្រយុទ្ធដណ្ដើមឯករាជ្យភាពនិងសេរីភាពជូនប្រទេសជាតិ។ ព្រមទាំងជួយអប់រំជំនាន់ក្រោយៗ សិក្សារៀនសូត្រដើម្បីបម្រើប្រទេសជាតិឲ្យបានល្អថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ