ប្រារព្ធឡើងសប្តាហ៍វប្បធម៌ កីឡា នៃបណ្ដាជនជាតិនៅតំបន់ឦសានខេត្ត Quang Ninh លើកដំបូង ឆ្នាំ ២០១៧
(VOVWORLD) -នាយប់ថ្ងៃទី ៣ សីហា នៅស្រុក Tien Yen ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) បានប្រារព្ធឡើងសប្តាហ៍វប្បធម៌ កីឡា នៃបណ្ដាជនជាតិនៅតំបន់ឦសានខេត្ត Quang Ninh លើកដំបូង ឆ្នាំ ២០១៧ ដោយប្រធានបទ “Tien Yen ទីកន្លែងតភ្ជាប់ពណ៌ចម្រុះនៃបណ្ដាជនជាតិនៅតំបន់ឦសានខេត្ត Quang Ninh”។
ប្រារព្ធឡើងសប្តាហ៍វប្បធម៌ កីឡា នៃបណ្ដាជនជាតិនៅតំបន់ឦសាន
ខេត្ត Quang Ninh លើកដំបូង ឆ្នាំ ២០១៧ |
នាយប់ថ្ងៃទី ៣ សីហា នៅស្រុក Tien Yen ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) បានប្រារព្ធឡើងសប្តាហ៍វប្បធម៌ កីឡា នៃបណ្ដាជនជាតិនៅតំបន់ឦសានខេត្ត Quang Ninh លើកដំបូង ឆ្នាំ ២០១៧ ដោយប្រធានបទ “Tien Yen ទីកន្លែងតភ្ជាប់ពណ៌ចម្រុះនៃបណ្ដាជនជាតិនៅតំបន់ឦសានខេត្ត Quang Ninh”។ នេះគឺជាលើកដំបូង ដែលស្រុក Tien Yen រៀបចំឡើងសប្តាហ៍វប្បធម៌ កីឡា។ សកម្មភាពនេះសំដៅជំរុញយ៉ាងខ្លាំងការផ្លាស់ប្ដូរវប្បធម៌រវាងបណ្ដាជនជាតិនៅតំបន់ឦសានខេត្ត Quang Ninh ផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកក្នុងការរក្សា អភិរក្ស និងលើកកម្ពស់នៃតំលៃវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិ។ លោក Truong Cong Ngan លេខាគណៈកម្មាធិការបក្សស្រុក និងជាប្រធានគណៈកម្មាធិការប្រជាជនស្រុក Tien Yen បានឲ្យដឹងថា៖
“យើងមានបំណងថា បន្ទាប់ពីបានប្រារព្ធឡើងសប្តាហ៍វប្បធម៌នេះ គឺអត្តសញ្ញាណវប្បធម៌នៃបណ្ដាជនជាតិនឹងត្រូវបានរក្សា អភិរក្ស និងពង្រីកបន្ថែមទៀត ដើម្បីប្រែក្លាយទៅជាកម្លាំងចលករអភិវឌ្ឍន៍សម្រាប់តំបន់ឦសានទាំងមូល ក្នុងនោះមានស្រុក Tien Yen ផងដែរ”។
បណ្ដាសកម្មភាពសំខាន់ក្នុងសប្តាហ៍វប្បធម៌ កីឡារួមមាន៖ ផ្សារណាត់ ការតាំងពិព័រណ៍ វិថីដើរថ្មើរជើង សន្និសីទពន្លឿនការវិនិយោគស្រុក Tien Yen ជាដើម។ សប្តាហ៍វប្បធម៌ កីឡា នៃបណ្ដាជនជាតិនៅតំបន់ឦសានខេត្ត Quang Ninh ត្រូវបានប្រព្រឹត្តិទៅក្នុងរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ សីហា)៕