(VOVworld) - សន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី៤បានប្រារព្វនាព្រឹកថ្ងៃ
ទី៣១ សីហា តាមម៉ោងញ៉ូវយ៉ក នៅទីស្ដីការអ.ស.ប ដោយមានការចូលរួមរបស់
គណៈប្រតិភូសភាជាន់ខ្ពស់ចំនួន១៤០មកពីប្រទេសនានាលើពិភពលោក។គណៈ
ប្រតិភូវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោក Nguyen Sinh Hung អញ្ជើញ
ចូលរួមសន្និសីទនេះ។
ថ្លែងមតិប្រារព្វសន្និសីទ ប្រធានសម្ព័ន្ធភាពអន្តរសភាពិភពលោក (IPU) លោក
Saber Chowdhury បានសង្កត់ធ្ងន់ថា ការរៀបចំសន្និសីទកំពូលប្រធានរដ្ឋសភា
លើកនេះ បង្ហាញពីការខំប្រឹងប្រែងចូលរួមយ៉ាងសកម្មនិងស៊ីជំរៅរបស់រដ្ឋសភា
នៃប្រទេសនានាលើពិភពលោកក្នុងការកសាងរបៀបវារៈក្រោយឆ្នាំ២០១៥របស់
អ.ស.ប។
|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ថ្លែងបទសន្ទរកថានៅសន្និសីទ |
បន្ទាប់ពីពិធីប្រារព្វ សន្និសីទបានដំណើរការសម័យប្រជុំពេញអង្គរទី១ ដោយ
ប្រមូលផ្ដុំពិភាគ្សាអំពីប្រធានបទនោះគឺ ប្រជាធិបតេយ្យដើម្បីសន្តិភាពនិងការ
អភិវឌ្ឍន៍ដោយនិរន្តរភាព៖កសាងសកលលោកតាមបំណងប្រាថ្នារបស់ប្រជា
ជន។
បន្ទាប់មក នៅក្នុងសម័យប្រជុំពេញអង្គរទី២ សន្និសីទបានស្ដាប់របាយការណ៍ស្ដី
ពីការចូលរួមរបស់រដ្ឋសភាក្នុងការបង្កើតនិងអនុវត្តគោលដៅអភិវឌ្ឍន៍ដោយ
និរន្តរភាព និងស្ដាប់បទសន្ទរកថារបស់លោកស្រី Helen Clark នាយិការកម្មវិធី
អភិវឌ្ឍន៍របស់អ.ស.ប (UNDP) ទៀតផង។នៅសម័យប្រជុំពេញអង្គរនេះ ប្រធាន
រដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានថ្លែងបទសន្ទរកថាសំខាន់៕