ប្រេសិតកូរ៉េខាងត្បូង-អាមេរិក បើកកិច្ចប្រជុំបន្ទាន់ស្តីពីការវិវឌ្ឍន៍ថ្មីនៅឧបទ្វីបកូរ៉េ

(VOVWORLD) - នៅថ្ងៃទី៥ ខែមិថុនា បេសកជន នុយក្លេអ៊ែរជួរមុខរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបើកកិច្ចប្រជុំបន្ទាន់មួយនៅទីក្រុងសេអ៊ូល ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ចូលទៅក្នុងដែនទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េ។
ប្រេសិតកូរ៉េខាងត្បូង-អាមេរិក បើកកិច្ចប្រជុំបន្ទាន់ស្តីពីការវិវឌ្ឍន៍ថ្មីនៅឧបទ្វីបកូរ៉េ - ảnh 1រូបភាព៖ AFP/TTXVN

ក្នុងជំនួបទល់មុខគ្នាលើកទីពីរក្នុងរយៈពេល២ថ្ងៃប៉ុណ្ណោះ លោក Kim Gunn -បេសកជនពិសេសកូរ៉េខាងត្បូងទទួលបន្ទុកបញ្ហាសន្តិភាពនិងសន្តិសុខនៅឧបទ្វីបកូរ៉េ បានពិភាក្សាជាមួយសមភាគីអាមេរិកលោក Sung Kim អំពីការប្រែប្រួលថ្មីបំផុតនេះ។

មុននោះ កាលពីថ្ងៃទី៣ ខែមិថុនា លោក Sung Kim បានធ្វើការពិគ្រោះយោបល់ត្រីភាគី ជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុននៅទីក្រុងសេអ៊ូល ដើម្បីបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាងឱ្យវិលត្រឡប់មកតុចរចាវិញ។ ភ្លាមៗបន្ទាប់ពីការសាកល្បងអាវុធរបស់កូរ៉េខាងជើង មន្ត្រីកូរ៉េខាងត្បូង អាមេរិកនិងជប៉ុនបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទមួយ ដែលក្នុងនោះភាគីទាំងបីបានសម្តែងការព្រួយបារម្ភអំពីចំណាត់ការរបស់ទីក្រុងព្យុងយ៉ាង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ