ប្រេសិតពិសេសអាស៊ានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា- កិច្ចខិតខំប្រឹង​ប្រែង​ថ្មី​ដើម្បីជំរុញសន្តិភាព

(VOVWORLD) - ប្រេសិតពិសេសអាស៊ាន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន គ្រោងនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដែល នឹងប្រព្រឹត្តទៅនៅចុងខែមិថុនា ឬដើមខែកក្កដាខាងមុខ។
ប្រេសិតពិសេសអាស៊ានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា- កិច្ចខិតខំប្រឹង​ប្រែង​ថ្មី​ដើម្បីជំរុញសន្តិភាព - ảnh 1ប្រេសិតពិសេសអាស៊ាន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន

ដំណើរទស្សនកិច្ចនេះមានគោលបំណងសំខាន់ៗចំនួនពីរគឺ៖ វាយតម្លៃលើការអនុវត្តការប្តេជ្ញាចិត្តរបស់កងកម្លាំងពិសេសមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និង ការកសាងបរិយាកាសអំណោយផលថែមទៀតសម្រាប់កិច្ចសន្ទនានយោបាយឲ្យបានគ្រប់ជ្រុងជ្រោយ។ តាមនោះ ប្រេសិតពិសេសលោក ប្រាក់ សុខុន នឹងស្វែងរករិធីជំរុញកិច្ចសន្ទនារវាងក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា (SAC) អង្គការប្រដាប់អាវុធជនជាតិភាគតិច (EAO) និងភាគីពាក់ព័ន្ធទាំងអស់។

នេះគឺដំណើរទស្សនកិច្ចលើកទី២របស់ប្រេសិតពិសេសលោក ប្រាក់ សុខុនទៅកាន់មីយ៉ាន់ម៉ា សំដៅជំរុញដំណោះស្រាយសន្តិភាពសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ វាយតម្លៃលើដំណើរទស្សនកិច្ចនេះ លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការចូលរួមរបស់មីយ៉ាន់ម៉ា ដើម្បីអនុវត្តន៍ "ការព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុច" ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែមេសាឆ្នាំមុន។ ប្រេសិតពិសេសលោក ប្រាក់ សុខុនបានសម្តែងសុទិដ្ឋិនិយមចំពោះគោលដៅដែលបានដាក់ចេញ ដោយអះអាងថា រាល់ការខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយសន្តិវិធីនឹងទទួលបានលទ្ធផល ខណៈដែលទាំងអាស៊ាន និងសហគមន៍អន្តរជាតិបន្តសហប្រតិបត្តិការក្នុងន័យស្ថាបនាមីយ៉ាន់ម៉ាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ