ប៉ារីសធ្វើជាម្ចាស់ផ្ទះ Olympic ២០២៤ជាផ្លូវការ
(VOVWORLD) -ទីក្រុងប៉ារីសប្រទេសបារាំង បានប្រគល់សិទ្ធធ្វើជាម្ចាស់ផ្ទះ មហោស្រពកីឡារដូវក្ដៅ ២០២៤ជាផ្លូវការ។ សេចក្ដីសម្រេចចិត្តនេះត្រូវបានគណៈកម្មាធិការ Olympic អន្តរជាតិ (IOC) ប្រកាស នៅក្នុងកិច្ចប្រជុំនៅរដ្ឋធានីលីម៉ា ប្រទេសប៉េរូ
ប៉ារីសធ្វើជាម្ចាស់ផ្ទះ Olympic ២០២៤ជាផ្លូវការ |
ទីក្រុងប៉ារីសប្រទេសបារាំង បានប្រគល់សិទ្ធធ្វើជាម្ចាស់ផ្ទះ មហោស្រពកីឡារដូវក្ដៅ ២០២៤ជាផ្លូវការ។ សេចក្ដីសម្រេចចិត្តនេះត្រូវបានគណៈកម្មាធិការ Olympic អន្តរជាតិ (IOC) ប្រកាស នៅក្នុងកិច្ចប្រជុំនៅរដ្ឋធានីលីម៉ា ប្រទេសប៉េរូ កាលពីថ្ងៃទី ១៣ កញ្ញា។ ដោយបានប្រគល់គុប Olympic ២០២៤ ជាផ្លូវការនោះ ទីក្រុងនៃប្រទេសបារាំងនឹងជាប្រទេសម្ចាស់ផ្ទះរៀបចំព្រឹត្តិការនេះ លើកទី ២។ ចំពោះបារាំង ព្រឹត្តិការណ៍ទីក្រុងប៉ារីសធ្វើជាម្ចាស់ផ្ទះជាផ្លូវការ Olympics ២០២៤ បានបង្កឱ្យមានភាពចម្រូងចម្រាសលើឆាកនយោបាយនាពេលកន្លងទៅ។ អ្នកគាំទ្របានឲ្យដឹងថា នេះគឺជាឱកាសដ៏ល្អប្រសើរ សម្រាប់ទីក្រុងប៉ារីស ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ហើយបន្តកសាងមុខម៉ាត់ទីក្រុងនាំមុខគេនៅលើពិភពលោក។ ប៉ុន្តែ ក្រុមប្រឆាំងបានចាត់ទុកថា Olympics ២០២៤ ជាព្រឹត្តិការណ៍មានចំណាយច្រើន គ្នានមានប្រសិទ្ធភាព និងមិនជិតស្និទ្ធជាមួយបរិស្ថានឡើយ៕