ប្រសិនបើមិនធ្វើសកម្មភាពគឺមហាសមុទ្រនឹងផ្ទុកសំរាមច្រើនជាងត្រី

(VOVWORLD) - ក៏ដូចជាប្រទេសផ្សេងជាច្រើនលើពិភពលោក នៅ វៀតណាម ការគ្រប់គ្រង សម្រាមប្រើប្រាស់ប្រចាំថ្ងៃកំពុងក្លាយទៅជាការសាកល្បងធំជាងពេលណាៗទាំងអស់។ តាមការស្ថិតិបានសរអោយឃើញថា បរិមាណសម្រាមប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទីក្រុងបានកើងឡើងទ្វេដងក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ។ 

ដោយជួយជ្រោមជ្រែងទិវាផែនដី (ថ្ងៃទី២២ខែមេសា) នាថ្ងៃទី២០ ខែមេសា នៅតំបន់បឹង Hoan Kiem រដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធីក្រោមប្រធាន បទ “ដើម្បីពិភពលោកគ្មានសម្រាម”។

        ក៏ដូចជាប្រទេសផ្សេងជាច្រើនលើពិភពលោក នៅវៀតណាម ការគ្រប់គ្រង សម្រាមប្រើប្រាស់ប្រចាំថ្ងៃកំពុងក្លាយទៅជាការសាកល្បងធំជាងពេលណាៗទាំងអស់។ តាមការស្ថិតិបានសរអោយឃើញថា បរិមាណសម្រាមប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទីក្រុងបានកើងឡើងទ្វេដងក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ។ តាមការព្យាករណ៍ របស់មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្របានអោយដឹងថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ បរិមាណកាកសំណល់ប៉្លាស្ទិកចោលនៅសមុទ្រនឹងកើនឡើងទ្វេដងដែរ ហើយ ប្រសិនបើពិភពលោកមិនធ្វើសកម្មភាពទេ គឺដល់ឆ្នាំ២០៥០ បណ្ដាមហាសមុទ្រ នឹងផ្ទុកសម្រាមច្រើនជាងត្រី។

        ព្រឹត្តិការណ៍ “ដើម្បីពិភពលោកគ្មានសម្រាម” ត្រូវបានរៀបចំឡើងនៅទីក្រុង ហាណូយលើកនេះ នឹងរួមចំណែកលើកកំពស់ចំណេះដឹងសម្រាប់សហគមន៍ និងភ្ញៀវទេសចរអំពីផលវិបាកនៃកាកសំណល់ប៉្លាស្ទិកចំពោះមហាសមុទ្រ សេដ្ឋ កិច្ចនិងសុខភាពមនុស្ស។ តាមនោះ ជំរុញការចូលរួមយ៉ាងសកម្មរបស់ប្រជាជន ក្នុងការការពារបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ