|
ទិដ្ឋភាពនៃសម័យប្រជុំរបស់គណៈកម្មាធិការពិសេសនៃព្រឹទ្ធសភាប្រេស៊ីលអំពីដំណើរការកាត់ទោសប្រធានាធិបតីលោកស្រី Dilma Rousseff (រូបថត៖AFP/ TTXVN) |
(VOVworld) - នាថ្ងៃទី៤ សីហា ដោយសម្លេងគាំទ្រចំនួន១៤និងសម្លេងប្រឆាំង
ចំនួន៥ គណៈកម្មាធិការពិសេសនៃព្រឹទ្ធសភាប្រេស៊ីលបានអនុម័តលើរបាយការណ៍
ស្នើរឲ្យទម្លាក់ប្រធានាធិបតីលោកស្រី Dilma Rousseff ពីតំណែង។លោកស្រីរូបនេះ
ត្រូវផ្អាកពីការងារចាប់ពីថ្ងៃទី១២ ឧសភាកន្លងមក។ដោយលទ្ធផលនេះ ព្រឹទ្ធសភា
ប្រេស៊ីលនឹងបន្តអនុវត្តន៍បែបបទទាក់ទិនដល់ការទម្លាក់លោកស្រី Rousseff ពី
តំណែងជាផ្លូវការ ដែលអាចប្រព្រឹត្តទៅនាចុងខែនេះ៕