ប្រេស៊ីលនិងចិនចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន៥៦ច្បាប់
|
ប្រេស៊ីលនិងចិនចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ
ចំនួន៥៦ច្បាប់ (រូបថតៈ Agencia Brasil) |
(VOVworld)-ក្នុងដំណើរទស្សនកិច្ចប្រទេសប្រេស៊ីលនាថ្ងៃទី១៧កក្កដា ប្រធានរដ្ឋ
ចិនលោក Xi Jinping ប្រទេសទាំងពីរប្រេស៊ីលនិងចិនបានចុះហត្ថលេខាលើឯកសារ
សហប្រតិបត្តិការ សំដៅជម្រុញទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ
ជាសមាជិក ក្រុមបណ្តាខឿនសេដ្ឋកិច្ចរីកលួចលាស់ជួរមុខពិភលោក(BRICS)។
ដំណើរទស្សនកិច្ចនេះបាន ប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលប្រទេសទាំងពីរ
រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូត និងទំនាក់ទំនងពាណិជ្ជ
កម្មទ្វាភាគី មានការកើនឡើងគួរឲ្យគត់សម្គាល់។ បណ្តាឯកសារត្រូវបាន
ចុះហត្ថលេខារួម មាន សេចក្តីថ្លែងការណ៍រួម កិច្ចព្រមព្រៀងមួយចំនួន អនុស្សារណ
សហប្រតិបត្តិការលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្មជាដើម។ ដំណើរទស្សនកិច្ច
របស់លោក Xi Jinping ប្រព្រឹត្តទៅក្រោយពី លោកចូលរួមសន្និសីទកំពូល
លើកទី៦របស់ BRICS នៅប្រទេសប្រេស៊ីល៕